ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​ទឹកកក​មាន​ទំហំ​ធំ​ជាង​ក្រុងប៉ារីស​55​ដង ដាច់​ចេញ​នៅ​អង់តាក់ទិក

6 ឆ្នាំ មុន

អង់តាក់ទិក ៖ យោង​តាម​ការ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១២ កក្កដា របស់​ពួក​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ SWANSEA ចក្រភព​អង់គ្លេស​ថា ផ្ទាំង​ទឹកកក​យ៉ាង​ធំ​មួយ​មាន​ទម្ងន់​ប្រមាណ​ជា​១.០០០​ពាន់​លាន​តោន ជា

អង់តាក់ទិក ៖ យោង​តាម​ការ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១២ កក្កដា របស់​ពួក​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ SWANSEA ចក្រភព​អង់គ្លេស​ថា ផ្ទាំង​ទឹកកក​យ៉ាង​ធំ​មួយ​មាន​ទម្ងន់​ប្រមាណ​ជា​១.០០០​ពាន់​លាន​តោន ជា​ផ្ទាំង​ទឹកកក​យ៉ាង​ធំ​ពុំ​ធ្លាប់​ឃើញ​លើ​ពិភពលោក​នោះ​ទើបតែ​កកើត​ក្រោយ​ពី​ការ​ផ្តាច់ខ្លួន​ស្ទើរ​ទាំងស្រុង​ពី​មហាសមុទ្រ​ទឹកកក​អង់តាក់ទិក ។

ផ្ទាំង​ទឹកកក​នេះ​មាន​ទំហំ​ដល់​ទៅ​៥.៨០០​គីឡូម៉ែត្រ​ក្រឡា ពោល​មាន​ទំហំ​ប៉ុន​ខេត្ត GARD ឬ​ខេត្ត TARN បារាំង​គឺ​៥៥​ដង​ធំ​ជាង​ក្រុងប៉ារីស ។

បណ្តា​អ្នក​វិទ្យាសាស្ត្រ​ដែល​តាមដាន​ការ​វិវត្តន៍​នៃ​ផ្ទាំង​ទឹកកក​យ៉ាង​ធំ​នេះ​គូសបញ្ជាក់​ថា ការ​កកើត​របស់​វា​គឺ​រវាង​ពី​ថ្ងៃ​ទី​១០ ទៅ​១២ កក្កដា ។ មាន​កម្រាស់​៣៥០​ម៉ែត្រ ផ្ទាំង​ទឹកកក​យក្ស​ដែល​គេ​អាច​ហៅ​ឈ្មោះ​ថា «A68» នឹង​ពុំ​មាន​ផល​ប៉ះពាល់​ដល់​កម្រិត​ទឹក​នៃ​បណ្តា​មហាសមុទ្រ​ឡើយ ព្រោះ​វា​អណ្តែត​រួច​ហើយ​លើ​ផ្ទៃ​ទឹក​ផ្ទុយ​ទៅ​វិញ​វា​ជា​ផ្នែក​មួយ​នៃ​របាំង​ទឹកកក​មានឈ្មោះ​ថា «LARSEN C» ៕