ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​បាន​លង់ទឹក​ស្លា.ប់​នៅ​ព្រែក​កំពត​ម្នាក់​ទៀត​ហើយ

6 ឆ្នាំ មុន

ខេត្តកំពត ៖ ភ្ញៀវ​ទេសចរ​ជា​ជនបរទេស​ម្នាក់​បាន​លង់ទឹក​ស្លា.ប់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧

ខេត្តកំពត ៖ ភ្ញៀវ​ទេសចរ​ជា​ជនបរទេស​ម្នាក់​បាន​លង់ទឹក​ស្លាប់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ហាង​ជនបរទេស​មួយ​កន្លែង​ក្បែរ​ឆ្នេរ​ព្រែក​កំពត ស្ថិត​ក្នុងភូមិ​អូ​តូច សង្កាត់​អណ្តូង ខ្មែរ ក្រុង​កំពត ខេត្តកំពត ។ 

សមត្ថកិច្ច​ដែល​ចុះ​ទៅ​ដ ល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ស្នេ​វេន​គ្រិ​ស​ស្វី​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ​៥២៣៤៤៧៤២ បាន​ចូល​មក​ស្នាក់​នៅ​ទីរួមខេត្ត​កំពត​រយៈពេល​១៤​ថ្ងៃ​មក​ហើយ ។ 

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បើ​តាម​អ្នក​ឃើញ​ហេតុ​ការ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើ ត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​អង្គុយ​ហូប​កាហ្វេ​មួយ សន្ទុះ​ក្រោយមក​បាន​ចុះ​ហែល​ទឹក​លេង​ដោយ​ជិះ​ពោះវៀន​កង់​រថយន្ត​ពេល​នោះ​ក៏​របូតដៃ​ពី​ពោង​ពោះវៀន​កង់​រថយន្ត​នោះ​គាប់​ជួន​ពេល​នោះ​ទឹក​ព្រែក​កំពុង​តែ​ហូរ​នាច​ខ្លាំង​ផង​ក៏​បាន​គួ​ច​លិច​ជន​រង​គ្រោះ​បាត់​តែ​ម្តង​ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង ។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​កំលាំង​សមត្ថកិច្ច​កំពុង​ជួយ​អន្តរា​គម​រាវរក​ពុំ​ទាន់​ឃើញ​នៅឡើយ ៕