ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈប់​ក្រុមហ៊ុន​ហើយ នៅ​តែ​មាន​លួចលាក់​ឈើ​ទៀត

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ឈើ​ឡាំង​បួន​ជ្រុង​៦១​ដុំ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ប្រទះ​ឃើញ​លើ​ទីតាំង​អតីត​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ

ខេត្តមណ្ឌលគិរី ៖ ឈើ​ឡាំង​បួន​ជ្រុង​៦១​ដុំ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ប្រទះ​ឃើញ​លើ​ទីតាំង​អតីត​ក្រុមហ៊ុន​កសិកម្ម​ខ្មែរ​អង្គរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​និ​រាករ​ណ៏​ចោល​កាលពី​ឆ្នាំ​មុន ព្រោះ​មិន​អនុវត្ត​ន៏​ទៅ​តាម​គោល​ការ​ច្បាប់ ហើយ​កាប់​តែ​ឈើ​លក់​យ៉ាង​រង្គាល ។

យោង​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩ នឹង​១០​នាទី ថ្ងៃ​ទី​១២ ខែកក្កដា ២០១៧ កម្លាំង​ល្បាត​បរិស្ថាន​ខេត្ត​ដឹកនាំ​ដោយ​លោក រដ្ឋ សុវណ្ណ អនុប្រធាន​មន្ទីរ​បរិស្ថាន​បាន​ចុះ​ចាប់​ឈើ​ចំនួន​៦១​ដុំ ជា​ប្រភេទ​ឈើ​អារ​ឡាំង​៤​ជ្រុង ។ របាយ​ការ​ណ៏​ថា ជនល្មើស​បាន​លាក់​ទុក​ឈើ​ទាំងនោះ​ក្នុង​ព្រៃ​ភូមិ​ខ្ទង់ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​មាន​ប្រភេទ កកោះ ចំនួន​៣៩​ដុំ គគីរ​២២​ដុំ ដោយ​ពុំ​ទាន់​វាស់វែង​នៅឡើយ ។

ទាក់ទិន​ករណី​ខាងលើ​លោក ចេ​ង សាក់ បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ថា ឈើ​ទាំងនេះ​មិនមែន​ជា​របស់​លោក​ទេ គឺ​មាន​គេ​ចេះ​តែ​និយាយ​ចោត​លើ​គាត់ ។ គាត់​មិន​បាន​ជាប់​ពាក់​ព័​ន្ឋ​អី​នោះ​ទេ ។ ចំណែក​លោក ឃិ​ន បញ្ញា មេបញ្ជាការ​វរ​សេនា​តូច​អន្តរា​គម​ន៏​លេខ​១​បាន​ឲ្យ​ដឹង​ថា បើ​ពិត​ដូច​ករណី​ខាងលើ​មែន លោក​នឹង​ហៅ​ឈ្មោះ​នោះ មក​សួរនាំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បទល្មើស​ព្រៃឈើ ។

ប្រភព​ពី​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ឈើ​នៅ​ច្រក​ភ្នំ​ព្រេច​បាន​ខ្សឹប​ថា ឈើ​ទាំងនោះ​ជា​របស់​ឈ្មោះ ចេ​ង សាក់ មន្ត្រី​យោធា​វរ​សេនា​តូច​អន្តរា​គម​ន៏​លេខ​១ ដែល​ល្បីឈ្មោះ​យូរហើយ​លើ​ការ​រកស៊ី​ឈើ​ដែល​បាន​ដឹក​ចេញពី​តំបន់​ដែន​ជម្រក​ភូមិសាស្ត្រ​ឃុំ​មេ​ម៉​ង់ ឃុំ​ចុង​ផ្លាស់ នឹង​ឃុំ​ស្រែ​ឈូក ។ ប្រភព​បាន​បន្ត​សព្វថ្ងៃ​នៅ​ចំនុច​ផ្លូវ​ភ្នំ​ព្រេច​ច្រកចូល​ទៅ​ឃុំ​ស្រែ​ឈូក មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចម្រុះ​រាប់រយ​ម៉ែត្រគូប តាម​រយៈ​ម៉ូតូ​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ គោ​យន្ត​កន្ត្រៃ រថយន្ត​ច្នៃ​ធុន​ធំ​ជាដើម ៕