ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងបាត់សំបុត្រម៉ូតូ វាយមេការប៉ោងមុខ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​៤​នាក់​មាន​ចាប់ចិត្ត​នារី​ខារ៉ាអូខេ រាត្រី​សេ​កុង​២ បាន​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​អង្គុយ​កៀកកើយ​នារី​ខារ៉ាអូខេ ចេញ​មក​វិញ​បាត់​សំបុត្រ​បង្ក​ហិ.ង្សា​វាយ​មេកា​ខារ៉ាអូខេ​ប៉ោង​ភ្នែក ហើយ​រត់​ចោល​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ហាង រាត្រី​សេ​កុង​២ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​៤​នាក់​មាន​ចាប់ចិត្ត​នារី​ខារ៉ាអូខេ រាត្រី​សេ​កុង​២ បាន​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​អង្គុយ​កៀកកើយ​នារី​ខារ៉ាអូខេ ចេញ​មក​វិញ​បាត់​សំបុត្រ​បង្ក​ហិង្សា​វាយ​មេកា​ខារ៉ាអូខេ​ប៉ោង​ភ្នែក ហើយ​រត់​ចោល​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ហាង រាត្រី​សេ​កុង​២ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជន​បង្ក​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក យ៉ា​ម៉ា​ហា​ស្ប៉ា​ក ព​ណ៍​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ១D-០០៦៦ បាន​ចូល​ផឹកស៊ី​នៅ​ហាង​ខារ៉ាអូខេ រាត្រី​សេ​កុង​២ បាន​ផឹក​អស់​ស្រា​បៀរ​អស់​១​កេស​កន្លះ មាន Free ម្ហូប​២​មុខ គឺ​ត្រី​ដុត និង​មាន់​ដុត និង​មាន​នារី​៤​នាក់​អង្គុយ​កំដរ​កៀកកើយ​ផឹក​អស់​ស្រា ហើយ​បាន​ហៅ​គិតលុយ​អស់​៥០​ដុល្លារ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​បង្ក​ខាងលើ​ឧស្សាហ៍​មក​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ ហាង​ខាងលើ​នេះ ដោយសារ​ពួក​គេ​មាន​ស្រី​ស្នេហ៍​នៅ​ក្នុង​ហាង​នេះ ។ នៅ​យប់​កើតហេតុ ពេល​ផឹកស៊ី​ចប់ ហើយ​បាន​គិតលុយ​រួច​ត្រលប់​ទៅ​ផ្ទះ​វិញ ចៃដន្យ​ជ្រុះ​បាត់​សំបុត្រ​ផ្ញើ​ម៉ូតូ ត្រូវ​បាន​មេការ មិន​អនុញ្ញាត​ឲ្យ​យក​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ ស្រាប់តែ​ជន​បង្ក​ដែល​ផឹកស៊ី​ស្រវឹង​ផង​នោះ បាន​រករឿង​វាយ​មេការ បណ្តាល​ឲ្យ​ប៉ោង​ភ្នែក​ខាងឆ្វេង ហើយ​នាំ​គ្នា​រត់​ចោល​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ បាន​យក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន បង្ក ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប រង់ចាំ​ជន​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ ជា​មេការ​ខារ៉ាអូខេ ៕