ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រថយន្ដ​គួរ​ត្រៀម​សម្ភារ​ទាំងនេះ នៅ​ពេល​ពិបាក​បញ្ចេះ​រថយន្ដ

6 ឆ្នាំ មុន

អា​គុយ​ត្រូវ​បាន​ចាត់ទុកជា​កម្លាំង​ភ្លើង​សំខាន់​ក្នុង​រថយន្ត ខណៈ​អ្នកខ្លះ​មិនសូវ​ចាប់អារម្មណ៍​វា​ប៉ុន្មាន​ទេ ប៉ុន្តែ​ពួក​គេ​នឹង​ងាក​មក​ចាប់អារម្មណ៍​វិញ នៅ​ពេល​បញ្ឆេះ​រថយន្ដ​មិន​ឆេះ ។ និយាយ​ដល់​អា​គុយ​នេះ

អា​គុយ​ត្រូវ​បាន​ចាត់ទុកជា​កម្លាំង​ភ្លើង​សំខាន់​ក្នុង​រថយន្ត ខណៈ​អ្នកខ្លះ​មិនសូវ​ចាប់អារម្មណ៍​វា​ប៉ុន្មាន​ទេ ប៉ុន្តែ​ពួក​គេ​នឹង​ងាក​មក​ចាប់អារម្មណ៍​វិញ នៅ​ពេល​បញ្ឆេះ​រថយន្ដ​មិន​ឆេះ ។ និយាយ​ដល់​អា​គុយ​នេះ អ្នក​ប្រើប្រាស់​ទាំង​រថយន្ត​ចាស់​ថ្មី តែង​មាន​បញ្ហា រហូត​អ្នកខ្លះ​មិន​ហ៊ាន​ពន្លត់​ទៀត​ផង ព្រោះ​ខ្លាច​អត់​មាន​អ្នក​ជួយ​រុញ ហើយ​ពេល​ខ្លះ ខណៈ​ដែល​ខ្លួន​កំពុង​ប្រញាប់​ផង បែរជា​បញ្ឆេះ​រថយន្ដ​មិន​ឆេះ​ទៅ​វិញ ។ តើ​លោក​អ្នក​ធ្លាប់​ជួប​ទេ ?

បញ្ហា​ពាក់ព័ន្ធ​នឹង​អា​គុយ​នេះ មានរឿង​ជា​ច្រើន​ដូច​ជា ការ​អន់​ថយ​នៃ​គុណភាព​តាម​អាយុកាល​ប្រើប្រាស់​របស់​វា ការ​មិន​បាន​បន្ថែម​ទឹក​ចម្រោះ ទឹក​ចម្រោះ​ស្ងួត ។​ល​។ ហើយ​ពេល​ខ្លះ​យើង​គិត​ខ្លួនឯង​ថា វា​ខូច​ប្រើ​ការ​មិន​បាន​ទៀត​ជាដើម ។

អា​គុយ​កខ្វក់​អាច​ធ្វើ​ឲ្យ​ការ​បើកបរ​របស់​លោក​អ្នក​ត្រូវ​ប៉ះទង្គិច កម្លាំង​មិន​ខ្លាំង ពិបាក​បញ្ឆេះ ពិសេស​រថយន្ត​ចាស់​ៗ ។ ការ​បន្ថែម​ទឹក​រហូត​ដល់​ហូរហៀរ នៅ​ពេល​ទឹក​ចម្រោះ​ហៀរ​ចូល​ក្នុង​អា​គុយ វា​នឹង​ទៅ​កាត់​បន្ទះ​ផ្សេង​ៗ​នៅ​បរិវេណ​នោះ ហើយ​នៅ​ពេល​ទឹក​ចម្រោះ​ចូល​កាត់​ជា​ញឹកញាប់ នឹង​ធ្វើ​ឲ្យ​កើត​ភាព​កខ្វក់ មាន​ស្នាម​កក​ពណ៌​ស​នៅ​ជាប់​ក្បាល​អា​គុយ​បណ្តាល​ឲ្យ​ចរន្ត​ភ្លើង​ពិបាក​ឆ្លងកាត់ ។

បើ​កើតហេតុ​ការណ៍​បែប​នេះ​ឡើង​មក យើង​មក​មើល​វិធី​សម្អាត​អា​គុយ​ឲ្យ​ដំណើរការ​ជា​ធម្មតា និង​ត្រៀម​ឧបករណ៍​ដូច​ជា ៖
១-​កូនសោ​មួល​ខ្ចៅ​ក្បាល​អា​គុយ (​លេខ​តាម​ខ្នាត​ប្រើ​ជាមួយ​ខ្ចៅ​រឹប​អា​គុយ​) ។
២-​ច្រាស​ដុសធ្មេញ​ឈប់​ប្រើ ឬ​ច្រាស​សម្អាត​ផ្សេង​ៗ ។
៣-​ទឹក​ក្តៅ​ប្រមាណ​១​លី​ត្រ ឬ​សូ​ដា​១​ដប ។
៤-​ក្រដាសខាត់​ផ្សេង​ៗ (​លេខ​២០០-៥០០) ១​ផ្ទាំង ។
៥-​ក្រណាត់​ស្អាត​១​ដុំ ។

វិធី​សម្អាត ៖
១-​ប្រើ​កូនសោ​មួល​ខ្ចៅ​ត្រង់​ក្បាល​អា​គុយ ដោយ​ប្រយ័ត្ន​កុំ​ឲ្យ​សញ្ញា​បូក និង​ដក​ប៉ះ​គ្នា បើ​មិន​ដូច្នោះ​ទេ នឹង​ធ្វើ​ឲ្យ Fuse (​ហ្វុ​យ​ស៊ី​ប​) របស់​រថយន្ត​ឆក់​បាន ។
២-​យក​ច្រាស​មក​ជូត ឬ​ខាត់​សម្អាត​ដើម្បី​ឲ្យ​កំណក​ពណ៌​ស​ជ្រះ​ចេញ​អស់ ហើយ​ការ​ដុសខាត់ ចូរ​ប្រើ​ទឹក​ក្តៅ ឬ​សូ​ដា​ចាក់​ចូល​ទៅ​ផង ។
៣-​ប្រើ​ក្រណាត់​ជូត​ឲ្យ​ស្អាត និង​មើល​ថា មាន​ស្នាម​ពណ៌​ស​នៅ​សេសសល់​ឬទេ បើ​មាន​ចូរ​ដុសខាត់​ជា​ថ្មី​ម្តងទៀត រហូត​ដល់​ស្អាត​ទាំងអស់ ។
៤-​ប្រើ​ក្រដាស​រឹង​ខាត់​ពីលើ​អា​គុយ​ថ្នម​ៗ​ប្រមាណ​២​នាទី បន្ទាប់​មក​ប្រើ​ក្រណាត់​ជ្រលក់​ទឹក​ថ្មី​ៗ​មក​ជូត​ជម្រះ​ឲ្យ​ស្អាត ។
៥-​យក​អា​គុយ​ដាក់​នៅ​កន្លែង​ដើម និង​មួល​ខ្ចៅ​រឹត​ឲ្យ​តឹង​ដៃ ។

គ្រាន់តែ​ធ្វើ​ដូចនេះ អា​គុយ​របស់​អ្នក​នឹង​អាច​ប្រើ​ការ​បាន​ដូច​ធម្មតា ប៉ុន្តែ​បើ​សម្អាត​ហើយ​នៅ​តែ​បញ្ឆេះ​មិន​ឆេះ​ទៀត សូម​យក​វា​ទៅ​ពិនិត្យ​នៅ​ហាង​អា​គុយ​ម្តងទៀត ឬ​ដូរ​ចេញ​តែ​ម្ដង កុំ​ឲ្យ​យូរ​ការ៕