ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rooney យល់ព្រម​ឲ្យ Man Utd កាត់​20​ម៉ឺន​ដុល្លារ​ដើម្បី​ចាកចេញ​ទៅ Everton

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អតីត​ប្រធាន​ក្រុម Man Utd បាន​សម្រេចចិត្ត​ឲ្យ​ក្រុម​ចាស់​របស់​ខ្លួន​កាត់​ប្រាក់​អាទិត្យ​ពាក់កណ្តាល

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា អតីត​ប្រធាន​ក្រុម Man Utd បាន​សម្រេចចិត្ត​ឲ្យ​ក្រុម​ចាស់​របស់​ខ្លួន​កាត់​ប្រាក់​អាទិត្យ​ពាក់កណ្តាល​ក្រោយ​ការ​ចាកចេញ​ទៅ Everton ដែល​ជា​ទ្រនំ​ចាស់ ។

កាលពីមុន Rooney ទទួល​បាន​ប្រាក់​ពី​ក្រុម​បិសាច​ក្រហម Manchester United ចំនួន​៤០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​អាទិត្យ ។ តែ​ពេល​នេះ​កីឡាករ​ជើង​ចាស់​ម្នាក់​នេះ​សុខចិត្ត​ឲ្យ​គេ​កាត់​ប្រាក់​អាទិត្យ​ខ្លួន​ពាក់កណ្តាល​ឲ្យ​តែ​បាន​ទៅ​ក្រុម​ចាស់ Everton ដែល​ខ្លួន​បាន​ចាកចេញ​អស់​រយៈពេល​១៣​ឆ្នាំ​មក​ហើយ ។ ដូចនេះ​នៅ​ពេល​នេះ Rooney អាច​ទទួល​បាន​ត្រឹមតែ​២០​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្តា​ហ៍ ។ 

កាលពី​ថ្ងៃ​សុក្រ​គេ​បានឃើញ​ភ្នាក់ងារ​របស់ Rooney លោក Paul Stretford កំពុង​តែ​នៅ Goodison ដើម្បី​ចរចារ​អំពី​លក្ខ​ខ័​ណ្ឌ​ផ្សេង​ៗ​ជាមួយនឹង​ក្រុម​បិសាច​ក្រហម ៕