ស្រែពង្រោះរាប់រយហិកតា រងការគំរាមកំហែងគ្រោះរាំងស្ងួតអូសបន្លាយ
ខេត្តកែប ៖ បងប្អូនប្រជាកសិកររស់នៅភូមិភ្នំលាវ ឃុំភ្នំលាវ ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាច្រើនគ្រួសារ មានការព្រួយបារម្ភ និងកើតក្តីកង្វល់ពីបញ្ហាស្រែពង្រោះ
ខេត្តកែប ៖ បងប្អូនប្រជាកសិកររស់នៅភូមិភ្នំលាវ ឃុំភ្នំលាវ ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាច្រើនគ្រួសារ មានការព្រួយបារម្ភ និងកើតក្តីកង្វល់ពីបញ្ហាស្រែពង្រោះ
ខេត្តកែប ៖ បងប្អូនប្រជាកសិកររស់នៅភូមិភ្នំលាវ ឃុំភ្នំលាវ ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាច្រើនគ្រួសារ មានការព្រួយបារម្ភ និងកើតក្តីកង្វល់ពីបញ្ហាស្រែពង្រោះ បងប្អូនរាប់រយហិកតាកំពុងរងការក្រៀមស្វិត ជាបណ្តើរៗ ដោយសារតែគ្រោះរាំងស្ងួតបានអូសបន្លាយនៅដើមខែមិថុនា និងពាក់កណ្តាលខែកក្កដានេះ គឺ គ្មានភ្លៀងមួយមេសោះនៅក្នុងភូមិដែលធ្វើស្រែពង្រោះមួយនេះ។
ជួបជាមួយលោកពូឈ្មោះ សុខ លី អាយុ៦០ឆ្នាំ ជាកសិករធ្វើស្រែពង្រោះនៅក្នុងភូមិភ្នំលាវនេះបានឲ្យអ្នកយកពត៌មានយើងដឹងថា ប្រជាកសិករនៅក្នុងភូមិភ្នំលាវនេះជាច្រើនគ្រួសារ ដែលបានធ្វើស្រែពង្រោះលើផ្ទៃដីប្រមាណជាង១០០ហិកតា តាំងពីដើមខែឧសភា ឆ្នាំ២០១៧នេះ ដោយសារឆ្នាំនេះនៅក្នុងកំឡុងខែឧសភាមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កលក្ខណៈឲ្យបងប្អូនអាចភ្ជួររាស់ធ្វើស្រែពង្រួសបាន។
លោកពូបានឲ្យដឹងទៀតថា ក្រោយពីស្រូវពង្រោះរបស់បងប្អូនទាំងអស់មានអាយុកាលបានជាងមួយខែ ធាតុអាកាសក៏បានអូសបន្លាយនូវគ្រោះរាំងស្ងួតយូរខែ ដែលធ្វើឲ្យស្រូវពង្រោះរបស់បងប្អូនកំពុងរងការក្រៀមស្វិតដោយសារតែគ្រោះរាំងស្ងួតនេះ។ លោកពូបានបន្តថា នៅក្បែរស្រែពង្រោះនេះក៏មានប្រឡាយមេមួយខ្សែដែរ ប៉ុន្តែការបូមទឹកប្រឡាយដាក់ស្រែទាំងនោះ បានតែស្រែដែលនៅជាប់ប្រឡាយទេ ចំពោះស្រែដែលនៅឆ្ងាយពីប្រឡាយនេះគឺមិនអាចបូម និងនាំទឹកទៅដល់នោះទេ។ ដូច្នេះប្រជាកសិករម្ចាស់ស្រែពង្រោះដែលគ្មានលទ្ធភាពនាំទឹកទៅស្រោចស្រពស្រូវរបស់ពួកគាត់នោះនៅរង់ចាំតែអំណោយផលពីធម្មជាតិផ្តល់ឲ្យតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ