ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ស្រុក​ស្រីស្នំ ជួយ​សង់ផ្ទះ​ជូន​ពលរដ្ឋ​ពិការ​ទីទ័ល​ក្រ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ អ៊ុ​ន ស្រស់

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ អ៊ុ​ន ស្រស់ អធិការ​នគរបាល​ស្រុក បាន​ទិញ​ឈើ និង​ស​ង្ក័​សី​យក​ទៅ​ជួយ​សាងសង់​ផ្ទះ​ជូន​លោក រ៉​ម សុ​គុណ អាយុ​២៥​ឆ្នាំ ដែល​ជា​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ស្រុក​ស្រីស្នំ និង​ប្រពន្ធ​ឈ្មោះ ផ​ន សុភា​ក់ អាយុ​២០​ឆ្នាំ។

រស់នៅ​ភូមិ​ជ្រោយ​នាង​ងួ​ន ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ជា​ជន​ពិការ​ដែល​មាន​ជីវភាព​ទីទ័ល​ក្រ មាន​ទំហំ​៥​គុណ និង​៦​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី និង​ជញ្ជាំង​បាំង ហ្វី​ប្រ៉ូ​ស៊ីម៉ង់ត៍ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​រស់នៅ របស់​ពួក​គាត់​ឱ្យ​បាន​សមរម្យ​នឹង​គេ​។ ក្នុង​ឱកាស​នោះ ក្រុម​គ្រួសារ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ថ្លែងអំណរគុណ​ដល់​លោក​វរៈសេនីយ៍ទោ អ៊ុ​ន ស្រស់ អធិការ​នគរបាល​ស្រុក​ស្រីស្នំ ដែល​បាន​ដឹកនាំ​កម្លាំង​នគរបាល ក្រោម​ឱវាទ ចុះ​ជួយ​សាងសង់​ផ្ទះ​ជូន​ពួក​គាត់ ដែល​ជា​ជន​ទី​ទ័លក្រ​៕