ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទស្សនា​ទេស​ភាព​​បឹង​ធម្មជាតិ​ដ៏​ប្រណីតស្រស់ស្អាត

6 ឆ្នាំ មុន

ផ្ទៃ​ទឹក​បឹង​ដ៏​ប្រណីត​ចំនួន​១០​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ចាំង​រំលេច​ដោយ​ភ្នំ ដើមឈើ និង​ផ្ទៃមេឃ​ខៀវស្រងាត់​គាប់​ភ្នែក​អ្នកទេសចរ ។

១-​បឹង​«Benmore»
បឹង​Benmore​ស្ថិត​នៅ​លើ​កោះមាន​ទឹក​ពណ៌​ផ្ទៃមេឃ​កើតឡើង​ពី​សារធាតុ​រ៉ែ​រួម​គ្នា​នៅ​ក្នុង​ទឹកជា​រឿង​ដ៏​អច្ឆរិយ​ផ្នែក​ធម្មជាតិ ។

ផ្ទៃ​ទឹក​បឹង​ដ៏​ប្រណីត​ចំនួន​១០​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ចាំង​រំលេច​ដោយ​ភ្នំ ដើមឈើ និង​ផ្ទៃមេឃ​ខៀវស្រងាត់​គាប់​ភ្នែក​អ្នកទេសចរ ។

១-​បឹង​«Benmore»
បឹង​Benmore​ស្ថិត​នៅ​លើ​កោះមាន​ទឹក​ពណ៌​ផ្ទៃមេឃ​កើតឡើង​ពី​សារធាតុ​រ៉ែ​រួម​គ្នា​នៅ​ក្នុង​ទឹកជា​រឿង​ដ៏​អច្ឆរិយ​ផ្នែក​ធម្មជាតិ ។

២-​បឹង​«Dunstan»
បឹង​Dunstan​គឺជា​គោលដៅ​មិន​គួរ​ខក​ខានទៅ​ទស្សនា​កម្សាន្ត ហើយ​អ្វី​ដែល​សំខាន់​គឺ​មិន​ចាំបាច់​បង់ថ្លៃ​ចូល​ទស្សនា​ទេ ។

៣-​បឹង​«Rotoiti»
បឹង​Rotoiti​មាន​ភាព​ស្រស់​ស្អាត និង​ស្ងប់ស្ងាត់​សម្រាប់​អ្នកទេសចរ​ដែល​និយម​ជិះទូក​នៅ​ជុំវិញ​ល្អាង​ចាំង​ពន្លឺ និង​អាង​ទឹក​ក្តៅ ឬ​អាច​អង្គុយ​លំហែកាយ​ទស្សនា​ទេសភាព​ដ៏​ស្រស់​ត្រកាល ។

៤-​បឹង​«Tekapo»
ស្ថិត​នៅ​លើ​កោះ​ខាងត្បូង ប្រទេស​នូ​វែ​ល​សេ​ឡង់ បឹង​Tekapo​រំលេច​ដោយ​ភាព​ស្រស់​ស្អាត ព្រមទាំង​ជា​គោលដៅ​ទស្សនា​ផ្កាយ​ដ៏​ស្រស់​ស្អាត នៅ​លើ​ពិភពលោក ។

៥-​បឹង​«Sealy Tarns»
បឹង​Sealy Tarns​មាន​ទំហំ​តូច ស្ថិត​នៅ​លើ​ភ្នំ ជា​ឧទ្យាន​ជាតិ​«Mount Cook National Park»​ផ្នែក​ខាងក្រោយ​នៃ​បឹង​Sealy Tarns​គឺជា​កំពូលភ្នំ​«Mount Cook» ។

៦-​បឹង​«Mavora»
បឹង​Mavora​មាន​ទាំង​ភ្នំ ព្រៃឈើ និង​វាលស្មៅ ហើយ​នៅ​រដូវក្តៅ​អ្នកទេសចរ​និយម​ទៅ​បោះ​តង់​សម្រាក​កម្សាន្ត ពិសេស​ស្ទូចត្រី បរបាញ់ សត្វ ជិះសេះ និង​ដើរ​ព្រៃ ។

៧-​អាង​ទឹក​«Pinders»
ទីកន្លែង​ចង​តង់​ពិ​ច​និក ហែល​ទឹក​លេង និង​មាន​ភាព​ស្ងប់ស្ងាត ស្ថិត​នៅ​ក្បែរ​ទន្លេ​«​ក្លាត​ថា​»(Clutha)​ក្នុង​ក្រុង​រុក​ប៊ើ​ក ។ 

៨-​បឹង​«Pouakai Circuit»
ភ្នំភ្លើង​«​ថា​រ៉ា​ណា​គី​»​ជា​ភ្នំភ្លើង​ល្បីឈ្មោះ​មួយ​នៅ​នូ​វែ​ល​សេ​ឡង់ ហើយ​ទីនោះ​ជា​គោលដៅ​ដែល​អ្នក​ធ្វើ​ដំណើរ​និយម​ទៅ​ទស្សនា​ភាព​អច្ឆរិយ និង​ភាព​ស្រស់​ស្អាត​របស់​ភ្នំ ។ អ្នកទេសចរ​អាច​ទស្សនា​ភ្នំភ្លើង​បាន​នៅ​លើ​ផ្ទៃ​ទឹក​របស់​បឹង​យ៉ាង​ច្បាស់ ។

៩-​បឹង​«Gunn»
បឹង​Gunn​ជា​ចំណុច​មួយ​ដែល​មនុស្ស​ភាគច្រើន​និយម​ស្ទូចត្រី និង​ហែល​ទឹក ជា​កន្លែង​សម្បូរ​ដោយ​ដើមឈើ និង​ភ្នំ​នៅ​ជុំវិញ ។

១០-​បឹង​«Hawea»
បឹង​Hawea​ផ្នែក​ខាងក្រោយ​មើលឃើញ​កំពូលភ្នំ​ដ៏​ស្រស់​ស្អាត ។ ទឹក​បឹង​ដ៏​ថ្លា​ជា​ប្រភព​រស់នៅ​របស់​ត្រី ហើយ​មនុស្ស​ភាគច្រើន​និយម​ទៅ​ស្ទូចត្រី ៕