ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែម៉្លេះ! ទាំង​សង្ហារ ទាំង​មាន​ទេពកោសល្យ

6 ឆ្នាំ មុន

ស្នាដៃ​នៃ​ការ​ឆ្លាក់​បន្លែ និង​ផ្លែ​ឈើ​ដូច​ជា​ផ្លែ​ប៊័រ ខាត់ណា និង​ឪឡឹក ស្នាដៃ​របស់​លោក​Daniele Barresi​អាយុ​២៦​ឆ្នាំ​មាន​លក្ខណៈ​ប្រណីត​គាប់​ភ្នែក ។

លោក​Daniele​ជា​អ្នកស្រុក​នៅ​តំបន់

ស្នាដៃ​នៃ​ការ​ឆ្លាក់​បន្លែ និង​ផ្លែ​ឈើ​ដូច​ជា​ផ្លែ​ប៊័រ ខាត់ណា និង​ឪឡឹក ស្នាដៃ​របស់​លោក​Daniele Barresi​អាយុ​២៦​ឆ្នាំ​មាន​លក្ខណៈ​ប្រណីត​គាប់​ភ្នែក ។

លោក​Daniele​ជា​អ្នកស្រុក​នៅ​តំបន់​Bagnara Calabra​ប្រទេស​អីុតា​លី បច្ចុប្បន្ន​បំពេញការងារ​ជា​អ្នក​រចនា​ម៉ូ​ដ​ឆ្លាក់​បន្លែ ផ្លែ​ឈើ រួម​ទាំង​សាប៊ូ​នៅ​ក្រុង​សីុ​ដ​នី ប្រទេស​អូស្ត្រាលី ។ លោក​ចូល​ចិត្ត​ឆ្លាក់​តាំងពី​អាយុ​៧​ឆ្នាំ ។ ដោយសារ​តែ​មានចិត្ត​ស្រឡាញ់ និង​ឈ្វេងយល់​នោះ​លោក​អភិវឌ្ឍ​ដោយ​ខ្លួនឯង​រហូត​ស្ទាត់ជំនាញ ។ កាលពី​ឆ្នាំ​២០១៦ លោក​បាន​ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​ឆ្លាក់​បន្លែ និង​ផ្លែ​ឈើ ។

លោក​Daniele Barresi​និយាយ​ថា​«​ជា​រៀង​រាល់​លើក ពេល​ចាប់ផ្តើម​ឆ្លាក់​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​ស្ងប់ស្ងាត់ និង​ពេញចិត្ត​ច្នៃ​ជា​ក្បូរក្បាច់ ។ រូបភាព​ដែល​ខ្ញុំ​ចូល​ចិត្ត​ឆ្លាក់​បំផុត​មាន​បក្សី ត្រី ផ្កា និង​សត្វព្រៃ ហើយ​ពេលវេលា​នៃ​ការ​ឆ្លាក់​រូប នីមួយ​ៗ​អាស្រ័យ​លើ​ទំហំ​របស់​បន្លែ និង​ផ្លែ​ឈើ​» ៕