ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​លំនៅ​ឋាន​ប្រជាពលរដ្ឋ នៅ​ស្រុក​សម្បូរ

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មានផ្ទះ​ឈើ​ប្រក់​ក្បឿង និង​ផ្ទះថ្ម មាន​ចំនួន​៤​ខ្នង​ផ្ទះ នៅ​ក្នុង​ឃុំ​សណ្តាន់ ស្រុក​សម្បូរ

ខេត្តក្រចេះ ៖ អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មានផ្ទះ​ឈើ​ប្រក់​ក្បឿង និង​ផ្ទះថ្ម មាន​ចំនួន​៤​ខ្នង​ផ្ទះ នៅ​ក្នុង​ឃុំ​សណ្តាន់ ស្រុក​សម្បូរ ត្រូវ​បាន​បែកបាក់​ខូចខាត​ស្ទើរ​ទាំងស្រុង​ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​កាល​នា​ថ្ងៃ​ទី​៣ កក្កដា​នេះ​។ ហេតុការណ៍​ខ្យល់​កន្ត្រាក់​នេះ មិន​បាន​បង្ក​ឲ្យ​មាន​ពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​រងគ្រោះថ្នាក់​នោះ​ទេ ដោយ​គ្រាន់តែ​មានផ្ទះ​ឈើ និង​ផ្ទះថ្ម​តូច​ធំ នៅ​តំបន់​ក្បែរ​ទីប្រជុំជន បាន​រង​ការ​បែកបាក់​រាប​ដល់​ដី និង​ខ្លះ​ត្រូវ​ប៉ើង​ដំបូល​បន្ទាប់​ពី​ជួប​ហេតុការណ៍​ខ្យល់​កន្ត្រាក់​មាន​រយៈពេល តែ​ជាង​កន្លះ​ម៉ោង​តែ​ប៉ុណ្ណោះ​។

លោក​វរសេនីយ៍ទោ ប៊ុ​ន ឈឿ​ន អធិការ​នគ​បាល​ស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា លំនៅ​ឋាន​របស់​ពលរដ្ឋ​ចំនួន​៤​គ្រួសារ នៅ​ក្នុង​ឃុំ​សណ្តាន់ ស្រុក​សម្បូរ ក្បែរ​នឹង​ជួរ​មាត់ទន្លេ បាន​រង​ការ​ខូចខាត​។ ភ្លាម​ៗ​នោះ​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ចាត់​ជម្លៀស ពួក​គាត់ ទៅ​កន្លែង​មាន​សុវត្ថិភាព​។ ជា​រៀង​រាល់​ឆ្នាំ​បាតុភូត​គ្រោះ​ធម្មជាតិ នៅ​ក្នុង​រដូវវស្សា គឺ​តែងតែ​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​គួរ​ឲ្យ​ព្រួយបារម្ភ ដូច​ជា​ករណី​ខ្យល់​កន្ត្រាក់ និង​គ្រោះ​រន្ទះបាញ់​។ ស្រុក​ចំនួន​៥ និង​ក្រុង​១ នៅ​ក្នុង​ខេត្តក្រចេះ គឺ​ត្រូវ​ទទួល​រង​គ្រោះ​ធម្មជាតិ​ដូច​ៗ​គ្នា​ជា​រៀល​រាល់​ឆ្នាំ ដោយ​គ្រាន់តែ​ខ្លះ​ត្រូវ​ប៉ះពាល់​ធ្ងន់ធ្ងរ ឬ​ក៏​តិចតួច​តែ​ប៉ុណ្ណោះ​៕