ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិក​បណ្តុះ​កូន​ស្វាយ​នៅ​ស្រុក​ពោធិ៍​រៀង ត្អូញត្អែ​ថា​គ្មាន​ទីផ្សារ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ នា​ពេល​បច្ចុប្បន្ន​នេះ កសិករ​រស់នៅ​ក្នុង​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ភាគច្រើន ក្រៅពី​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ

ខេត្តព្រៃវែង ៖ នា​ពេល​បច្ចុប្បន្ន​នេះ កសិករ​រស់នៅ​ក្នុង​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ភាគច្រើន ក្រៅពី​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ ក្នុង​នោះ​ពួក​គាត់​បាន​ប្រកប​មុខរបរ​បន្ថែម​មួយទៀត គឺ​ការ​បណ្តុះ​កូន​ស្វាយ​លក់​។ កសិករ​លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​ប្រកប​របរ​បណ្តុះ​កូន​ស្វាយ​លក់​នេះ គឺ​ដោយសារ​តែ​មុខរបរ​មួយ​នេះ ពួក​គាត់​អាច​ធ្វើ​នៅផ្ទះ និង​មិន​ចាំបាច់​ចំណាកស្រុក​ទៅ​ប្រទេស​ជិតខាង ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ កសិក​បណ្តុះ​កូន​ស្វាយ​កំពុង​តែ​កើន​ប្រហែល​សឹងតែ​៧០​ភាគរយ បើ​គិត​ពី​ឆ្នាំ​២០១៤ មក​ដល់​២០១៧ នៅ​ក្នុង​ឃុំ​ព្រៃ​កតា​សរ​នេះ ដែល​ធ្វើ​ឱ្យ​តម្លៃ​កូន​ស្វាយ​ធ្លាក់​ចុះ​។ ដូច​គ្នា​នេះ​ដែរ​កសិករ​បណ្តុះ​កូន​ស្វាយ​ម្នាក់​មានឈ្មោះ វ៉ា​ន់ សុធា អាយុ​៤៩​ឆ្នាំ  ភេទ​ប្រុស រស់នៅ​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង ឲ្យ​ដឹង​ថា លោក​បាន​ប្រកប​មុខរបរ​បណ្តុះ​កូន​ស្វាយ​លក់​នេះ​ជា​យូ​ឆ្នាំ​មក​ហើយ​។

លោក​បញ្ជាក់​ថា មុខរបរ​នេះ​បាន​ធ្វើ​ឱ្យ​គាត់​អាច​រស់នៅ​ជួបជុំ​គ្រួសារ ដោយ​មិន​ចាំបាច់​ចេញ​ទៅ​ធ្វើការ​នៅ​ឆ្ងាយ​ផ្ទះ ព្រោះ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​កូន​ស្វាយ វាស​មរ្យ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​គ្រប់គ្រាន់ បន្ទាប់​ពី​ការ​ធ្វើស្រែ​ចម្ការ​។ កសិករ វ៉ា​ន់ សុធា បាន​បន្ត​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដោយសារ​តែ​កំណើន​នៃ​អ្នកងា​កមក​ចាប់អារម្មណ៍​ការ​បណ្តុះ​ដាំ​កូន​ស្វាយ​មានការ​កើនឡើង​ខ្លាំង បាន​ធ្វើ​ឱ្យ​តម្លៃ​កូន​ស្វាយ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ លោក​បន្ថែម​ថា ឆ្នាំទៅ​តម្លៃ​កូន​ស្វាយ ដែល​ទើបតែ​ផ្សាំ​ភ្លាម​ៗ មួយ​ដើម​ត​ម្លែ​១៧០០​រៀល ហើយ​បើ​ទូទាត់​ការ​ចំណាយ​ទៅ​សម្ភារ កម្លាំង​ពលកម្ម អស់​៨០០​រៀល ចំណេញ​៩០០​រៀល​ក្នុង​មួយ​ដើម បើ​កូន​ស្វាយ​ផ្សាំ​រយៈពេល​១​ឆ្នាំ​លក់​បាន​៤៥០០​រៀល ទៅ​៥០០០​រៀល​ក្នុង​មួយ​ដើម ការ​ចំណាយ​ប្រហែល​៣០០០​រៀល ដែល​តម្លៃ​នេះ​គឺ​ចំណេញ​គួរសម ។

ដោយឡែក​នៅ​ឆ្នាំ​នេះ​តម្លៃ​កូន​ស្វាយ​ទើប​ផ្សាំ​លក់​បាន​តែ​៧០០​រៀល ហើយ​កូន​ស្វាយ​ផ្សាំ​រយៈពេល​មួយ​ឆ្នាំ​លក់​បាន​តែ​២៣០០​រៀល ដែល​នេះ​ជា​តម្លៃ​ថោក​ខ្លាំង​ណាស់ និង​មិន​រួច​ដើម​ផង​ហើយ​ខណៈ​នេះ​ក៏​មិន​មាន​ឈ្មួញ​ចុះ​ទិញ​ទៀត​។ កសិក​ម្នាក់​ដែល​រស់នៅ​ភូមិ​ខាងលើ​ដូច​គ្នា​មានឈ្មោះ អ៊ី មុំ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៨០​ភាគរយ ដែល​បណ្តុះ​កូន​ស្វាយ​លក់​កំពង់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​តម្លៃ​កូន​ស្វាយ​ថោក​ពេក ហើយ​មិន​មាន​ឈ្មួញ​ចុះ​ទិញ​ទៀត ដែល​ធ្វើ​ឱ្យ​កសិករ​ខាតដើម​យ៉ាង​ខ្លាំង ខណៈ​មួយ​ចំនួន​បាន​ខ្ចី​លុយ​ពី​ធនាគារ​ដើម្បី​ធ្វើ​ដើមទុន ហើយ​បើ​តម្លៃ​កូន​ស្វាយ​មិន​ឡើង​ទេ​នឹង​ប្រឈម​នឹង​ការ​ចំណាកស្រុក​ទៅ​ប្រទេស​ជិតខាង​ហើយ ព្រោះ​ប្លង់​ដី​ផ្ទះ​នៅ​ធនាគារ​។

ពាក់ព័ន្ធ​កូន​ស្វាយ​ធ្លាក់​ថ្លៃ និង​មិន​មាន​ទីផ្សា​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​សិ​កម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា រឿង​កូន​ស្វាយ​ធ្លាក់​ថ្លៃ​នោះ គឺ​ដោយសារ​កំណើន​អ្នក​បណ្តុះ​កូន​ស្វាយ​កើនឡើង​ឆាប់រហ័ស​ពេក ដែល​ពី​មុន​មាន​ត្រឹមតែ​២​ទៅ​៣​គ្រួសារ ឥឡូវ​សឹងតែ​បណ្តុះ​កូន​ស្វាយ​លក់​ទាំង​ឃុំ​ទៅ​ហើយ ដោយឡែក​តម្រូវការ​ក្នុងស្រុក​មាន​តិច ព្រោះ​ឈ្មួញ​យក​ទៅ​លក់​មិន​ដាច់ ដោយសារ​តែ​ផ្ទៃដី​ដាំ​ដុះ​ពុំ​មាន​សល់​ច្រើន​ទៀត​ទេ​៕