ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​អាហាររូបករណ៍​ជាង​៥,៧​លាន​ដុល្លារ ដល់​និស្សិត​កម្ពុជា​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​0៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ បាន​សម្រេច​ផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​កម្ពុជា​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០២១ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៥,៧​លាន​ដុល្លារ​អា​មេ​រិ​ក ។

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​0៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ បាន​សម្រេច​ផ្តល់​អា​ហាររូបករណ៍​ដល់​និស្សិត​កម្ពុជា​សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០២១ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៥,៧​លាន​ដុល្លារ​អា​មេ​រិ​ក ។

ការ​ប្រគល់ និង​ទទួល​ជំនួយ​ឥត​សំណង​នេះ បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ចុះហត្ថលេខា​ពី​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រ​សងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក រី យូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ទីស្តីការ​ក្រសួងការបរទេស ។ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ថ្លែង​ក្រោយ​ពេល​ចុះហត្ថលេខា​ថា ៖ លោក​បាន​ចុះហត្ថលេខា​ទទួល​ជំនួយ​ពី​សម​ភាគី​ជប៉ុន​ជាមួយ​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។ លោក​បាន​អះអាង​ថា ទឹកប្រាក់​បាន​៩៤៩​លាន​យ៉េន​ស្មើនឹង​ប្រមាណ​៥,៧​លាន​ដ​ល្លា​រអា​មេ​រិ​ក ដែល​រដ្ឋ​ភិ​បាល​ជប៉ុន​ផ្តល់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អាហារូបករណ៍​ធនធានមនុស្ស ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ “ ជំនួយ​ឥត​សំណង​នេះ នឹង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​សារពើ​ព័ន្ធ​ឆ្នាំ​២០១៧ និង​ទឹកប្រាក់​ជាង​៣,៧​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ឆ្នាំ​២០១៨ ” ។ លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ការ​ផ្តល់​ជំនួយ​របស់​ជប៉ុន​សម្រាប់​ធនធានមនុស្ស​នៅ​កម្ពុជា​មាន​រយៈពេល​១៧​ឆ្នាំ​មក​ហើយ ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ ” គិត​មក​ត្រឹម​ឆ្នាំ​២០១៦ ជប៉ុន​បាន​ផ្តល់​ទឹកប្រាក់​ប្រភេទ​នេះ សរុប​ប្រមាណ​៥០០០​លាន​យ៉េន​សម្រាប់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ។ ក្នុង​ចំណោម​និស្សិត​ទាំងនោះ មាន​ចំនួន​២៧០​នាក់ បាន​បញ្ចប់​ការ​សិក្សា និង​វិល​ត្រលប់​មក​មាតុប្រទេស​វិញ និង​បាន​កំពុង​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​វិស័យ​ជា​ច្រើន ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ៖ ” នេះ​ជា​ការ​អភិវឌ្ឍ​ធនធានមនុស្ស ប្រកបដោយ​គុណភាព និង​សមត្ថភាព គឺជា​អ​ទិ​ភាព​ចម្បង​មួយ​របស់​រា​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ ក្នុង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច សម្រាប់​ទ្រទ្រង់​កំណើត និង​ការ​ប្រកួតប្រជែង ជា​ពិសេស​សម្រាប់​សមា​ហរ​កម្ម​កម្ពុជា​ក្នុង​តំបន់ និង​ពិ​ភ​ណ​លោក ” ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ៖ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប ទៅ​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប ដោយសារ​តែ​រាជរដ្ឋាភិបាល​បាន​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍន៍ ដ៏​ត្រឹមត្រូវ​មួយ និង​មានការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ដៃគូ​នានា ជា​ពិសេស​ពី​ប្រទេស​ជប៉ុន​ជា​មិត្ត ។ លោក​ថា ៖ ” ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​អរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​បន្ត​ផ្តល់​ជំនួយ​រយៈពេល​៣​ឆ្នាំ​ដល់​កម្ពុជា​ទៅ​មុខ​ទៀត ពី​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២១ ” ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ៖ កិច្ច​ចុះហត្ថលេខា​នៅ​ពេល​នេះ បន្ថែម​លើ​ជំនួយ​ដែល​ប្រទេស​ជប៉ុន​បាន​ផ្តល់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេល​កន្លង​មក​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន និង​ផែ វិស័យ​អប់រំ សុខាភិបាល ទឹក​ស្អាត បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ បណ្តាញ​ចែកចាយ​អគ្គិសនី ប្រព័ន្ធ​ការពារ​ទឹកជំនន់ ការ​រៀបចំ​ការ​បោះ​ឆ្នោត និង​សាលាក្តី​ខ្មែរក្រហម​ជាដើម ។

លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា នេះ​ជំនួយ​ឥត​សំណង់​របស់​ប្រទេស​ជប៉ុន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា លើក​ធនធានមនុស្ស ។ លោក​ថា ៖ ” រាជរ​ដ្ខា​ភិ​បាល​កម្ពុជា​បាន​បញ្ជូន​មន្ត្រី និង​និស្សិត​ប្រមាណ​៤០០​នាក់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ” ។ លោក​ថា ៖ ការ​ចុះហត្ថលេខា​នៅ​ពេល​នេះ​មាន​សា​លិខិត​ចំនួន​២ ដែល​បាន​ចុះហត្ថលេខា ដែល​មាន​ទឹកប្រាក់​ជាង​៥,៧​លាន​ដុល្លារ​អា​មេ​រិ​ក បាន​បញ្ជូន​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​រួច​ហើយ ។ លោក​អគ្គរាជទូត​បាន​លើក​ឡើង​ថា ៖ ” មាន​មន្ត្រី​ឆ្នើម​ចំនួន​២៤​នាក់ ត្រូវ​បាន​បញ្ជូន​ពី​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ជា​រៀង​រាល់​ឆ្នាំ និង​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ” ។ លោក​ថា ៖ ចាប់ពី​ឆ្នាំ​ក្រោយ​ទៅ នឹង​មាន​មន្ត្រី​ចំនួន​២​នាក់ នឹង​ត្រូវ​ទៅ​សិក្សា​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ។ លោក​ថា ៖ ” ខ្ញុំ​សប្បាយចិត្ត​ណាស់​សម្រាប់​និស្សិត និង​មន្ត្រី​ដែល​បាន​សិក្សា​នៅ​ប្រទេស​ជប៉ុន​ទទួល​បាន​ចំណេះដឹង​មក​បម្រើ​ការងារ​នៅ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា ” តាម​រយៈ​កម្មវិធី​នេះ ៕