ការផលិតគ្រាប់សាគូ និងសារ៉ាយកាត់សម្រាប់ធ្វើបង្អែមជួបវិបត្តិទីផ្សារ
ខេត្តត្បូងឃ្មុំ ៖ សិប្បកម្មខ្នាតតូចចំនួន២កន្លែងស្ថិតនៅភូមិធ្លក សង្កាត់សួង ក្រុងសួង ផលិតគ្រាប់សាគូ និងសារ៉ាយកាត់ជាង២០ឆ្នាំហើយ
ខេត្តត្បូងឃ្មុំ ៖ សិប្បកម្មខ្នាតតូចចំនួន២កន្លែងស្ថិតនៅភូមិធ្លក សង្កាត់សួង ក្រុងសួង ផលិតគ្រាប់សាគូ និងសារ៉ាយកាត់ជាង២០ឆ្នាំហើយ
ខេត្តត្បូងឃ្មុំ ៖ សិប្បកម្មខ្នាតតូចចំនួន២កន្លែងស្ថិតនៅភូមិធ្លក សង្កាត់សួង ក្រុងសួង ផលិតគ្រាប់សាគូ និងសារ៉ាយកាត់ជាង២០ឆ្នាំហើយ ដោយមានម៉ូយមកទិញដឹកតាមរថយន្តជាច្រើនតោន យកទៅកាន់
រាជធានីភ្នំពេញសម្រាប់លក់ និងចែកចាយបន្ត ទៅកាន់តាមបណ្តាខេត្តផ្សេងៗទៀត។ អ្នកស្រី កុល ថាវី អាយុ៥៤ឆ្នាំ អ្នកផលិតគ្រាប់សាគូ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ កក្កដា ២០១៧ថា របរនេះគាត់ចេះធ្វើតាំងពីអាយុ១៨ឆ្នាំ ក្នុងពេលដែលរស់នៅជាមួយនឹងឪពុកម្តាយ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ក្រោយពីពេលដែលមានប្តីក៏បានចាកចេញពីស្រុកកំណើតមករស់នៅក្រុងសួង ខេត្តត្បូងឃ្មុំ ក្រោយពីឆ្នាំ១៩៧៩ ដោយសារតែគាត់មានជំនាញធ្វើគ្រាប់សាគូ ចេញពីម្សៅដំឡូងមីនោះក៏បានចាប់ផ្តើមផលិតជាលើកដំបូង ពិបាកនឹងរកម៉ូយមកទិញ។
អ្នកស្រី កុល ថាវី ប្រាប់បន្តថា ក្នុងការផលិតនេះ គាត់ប្រើកម្មករចំនួន៣នាក់ សម្រាប់ក្នុងរដូវវស្សានេះ គាត់បានទិញម្សៅដំឡូងមីពីរោងចក្រ ម្តងពី២០ទៅ៣០តោន មកស្តុកទុក ដែលក្នុង១តោនតម្លៃ៣៥០ដុល្លារ។ ហើយនៅពេលដែលយកមកធ្វើក្នុង១ថ្ងៃបាន១តោន ដែលអាចទទួលបានប្រាក់កម្រៃចំនួន២៥ម៉ឺនរៀល ក្រោយពីផាត់លើការចំណាយផ្សេងៗនោះ អាចនៅសល់ចំណេញបាន៥ម៉ឺនរៀលក្នុង១ថ្ងៃចំណូលដែលបានមកនេះគាត់បានយកទៅចំណាយឲ្យកូនៗបានរៀនសូត្រនៅសាលារៀន ក្នុងនោះមានកូនស្រីម្នាក់ដែលមានបញ្ញាឆ្លាតជាងគេ បានរៀនជំនាញពេទ្យជាវេជ្ជបណ្ឌិតចប់ហើយ និងបានបំម្រើការងារនៅមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែកកូនផ្សេងៗទៀតក៏គាត់បានចំណាយដែរ។ ការផលិតគ្រាប់សាគូនេះត្រូវតាមដានពីព្យាករណ៍អាកាសធាតុ ដែលគេបានផ្សាយតាមទូរទស្សន៍ ក្នុងករណីបើមេឃខ្មៅភ្លៀងធ្លាក់មកជាប់គ្នាពីរថ្ងៃនោះ មិនអាចផលិតកើតនោះទេព្រោះថា នៅពេលដែលចេញជាគ្រាប់សាគូត្រូវយកទៅហាលថ្ងៃ មានន័យថាបើមេឃបើកថ្ងៃទើបហាលកើត។
រាល់ថ្ងៃនេះពិបាករកទីផ្សារបបន្តិចដោយសារតែមានថៅកែធំៗ នៅរាជធានីភ្នំពេញគេបានផលិតគ្រាប់សាគូ សម្រាប់ធ្វើបង្អែមក្នុងម្នាក់មានពី២០០ទៅ៣០០តោន ទុកលក់នៅរដូវវស្សា ហេតុដូច្នេះហើយទើបគាត់ពិបាកលក់ដូរទោះជាយ៉ាងណាក្តីក៏គាត់នូវតែប្រឹងប្រែងផលិតបន្តទៀត ដើម្បីយកថវិកាមកដោះស្រាយជីវភាពគ្រួសារ។ អ្នកស្រី លី គឹមតង អាយុ៣២ឆ្នាំ នៅភូមិធ្លក សង្កាត់សួង បានប្រាប់ឲ្យដឹងថា របរផលិតសារ៉ាយកាត់នេះបានចេះធ្វើពីឪពុករបស់គាត់ជាអ្នកបង្រៀន ដោយសារតែគាត់ចាស់ផងនោះទើបគាត់បានធ្វើជំនួសហើយរហូតមកដល់ពេលនេះជាង១០ឆ្នាំហើយ ដោយបានផលិតពីម្សៅដំឡូងមីកិនយកម្សៅលាយទឹកមកចំហុយដូចគុយទាវកាត់ យកទៅហាលឲ្យស្ងួតរួចកាត់ជាចំណិតៗ។ គាត់មានឡចំហុយចំនួន២ដែលក្នុង១ឡផលិតបានក្នុង១ថ្ងៃទម្ងន់៧០០គីឡូក្រាម ប្រសិនណាបើផលិតចេញច្រើនពេកនោះមិនអាចលក់ចេញអស់នោះទេ។ កន្លងមករបស់គាត់ត្រូវបានម៉ូយមកទិញ យកទៅលក់នៅរាជធានីភ្នំពេញ និងបានឈ្មួញមកទិញ យកលក់ដល់ព្រំដែនថៃក៏មានដែរ។ សារ៉ាយកាត់នេះសម្រាប់តែលក់នៅក្នុងប្រទេសកម្ពុជា មិនមានការនាំចេញទៅកាន់ទីផ្សារបរទេសនោះទេ ដោយសារតែមានការលើកឡើងថាខ្វះអនាម័យ ម្យ៉ាងទៀតប្រសិនបើមានក្រុមហ៊ុនណាមួយឲ្យទិញឡសម្ងួត នោះគាត់នឹងទិញយមកប្រើប្រាស់ក្នុងសិប្បកម្មរបស់គាត់ ក្នុងករណីបង់រំលោះដោយសមស្របនោះ។
បើបានបែបនេះមែននោះរបស់គាត់ពិតជាមានអនាម័យល្អ ហើយសង្ឃឹមថានឹងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន។ ហើយការផលិតបានច្រើនចុះទីផ្សារលក់មិនចេញ ត្រូវនឹងជួបវិបត្តិនោះសួរថាតើមានលុយមកពីណាសម្រាប់បង់ឲ្យទៅធនាគារឯកជនទៅ? លោក ជា ណារ៉ុន អភិបាលក្រុងសួង ប្រាប់ឲ្យដឹងដែរថា កាលពីឆ្នាំទៅមិញលោក ប្រាជ្ញ ចន្ទ អតីតអភិបាលខេត្តបានធ្លាប់ចុះមកពិនិត្យមើលដោយផ្ទាល់ពីសង្វាក់ផលិតគ្រាប់សាគូ ខាងលើនេះដោយបានជម្រុញឲ្យមន្ទីរកសិកម្មខេត្ត ជួយប្រឹងប្រែងពីបច្ចេកទេសបន្ថែមទៀត ដើម្បីរកទីផ្សារនោះ។ជាមួយនោះក៏មានការនាំចេញទៅកាន់ ទីផ្សារប្រទេសវៀតណាមតែបានកម្រិតតិចតួច ចំពោះការធ្លាក់ថ្លៃនេះមិនមិនតែផលិតផលខាងលើនេះទេ គឺអ្វីផ្សេងៗទៀតដែលជាកសិកផលក៏ត្រូវធ្លាក់ចុះដែរពីព្រោះថាទីផ្សារពិភពលោក៏ធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជាផងដែរ៕
ចែករំលែកព័តមាននេះ