ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងត្រឹម​ថា គាត់ជិះ​លឿនណាស់…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជិះ​ម៉ូតូ​មាន​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​២៦​នាទី​ល្ងាច​ថ្ងៃ​ទី​០២ កក្កដា ស្ថិត​តាម​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជិះ​ម៉ូតូ​មាន​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​២៦​នាទី​ល្ងាច​ថ្ងៃ​ទី​០២ កក្កដា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ក្រុម​ទី​៣០ ក្នុងភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។

ប្រភព​ពី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែ​សល្លាប់​ឈ្មោះ​សំ​ប៊ុ​ន ចិន្តា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក​លួង ឃុំ​វត្ត​គរ ក្រុង​បាត់ដំបង ជិះ​ម៉ូតូ​មាន​ពាក់​ស្លាក​លេខ​1Q-7282 ។ ដោយឡែក​ខាង​រថយន្ត​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ក្រោយ​ហេតុការណ៍។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ខាងលើ ជិះ​ម្នាក់ឯង (​ជន​រង​គ្រោះ​) មាន​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដែល​ធ្វើ​ដំណើរ​ស្របគ្នា​នោះ បណ្តាល​ឱ្យ​ដួល​ស្លាប់​ខ្លួនឯង​ភ្លាម​ៗ​តែ​ម្តង ។ បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។