យី! លើគោកហើយ លើទឹកទៀត គ្រប់កន្លែងម៉ង
ខេត្តកំពត ៖ ពលរដ្ឋមានរបរជាអ្នកនេសាទសមុទ្រនៅភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ បានសម្ដែងការខឹងយ៉ាងខ្លាំងដោយសាតែពួកចោរសមុទ្របានលួចលបកន្ទុយកណ្ដុរស្ទើរតែរាល់យប់។

ជាក់ស្ដែងកាលពីវេលាម៉ោង1រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកក្កដា មានអ្នកនេសាទ៤នាក់ដែលត្រូវចោរលួចលបបាត់អស់មួយ ១-ឈ្មោះ លឹម វិត ភេទប្រុស អាយុ៣៦ឆ្នាំ លួចអស់៦៥លប ២-ឈ្មោះ ឆែម វ៉ា អាយុ៣៤ឆ្នាំ បាត់លប៤០ ៣-ឈ្មោះ លឹម រ៉ា អាយុ៤២ឆ្នាំ បាត់លបអស់៦០ និង៤-ឈ្មោះ ពេជ្រ ណាត បាត់លបអស់៤៣។
អ្នកនេសាទម្នាក់ឈ្មោះ ភឹម មឿន អាយុ53ឆ្នាំ និយាយថា គាត់ត្រូវចោរសមុទ្រលួចលបគាត់៤លើកហើយ បាត់អស់ចំនួន៤៧០។ ចោរសមុទ្រនេះពិតជាជំនាញណាស់ ពួកគេចាំងភ្លើងហ្វាភ្លឺពេញសមុទ្រ ពេលអ្នកនេសាទប្រទះឃើញពួកគេកំពុងធ្វើសកម្មភាពលួចនោះ ពួកចោរបានបោយដៃឱ្យទូកអ្នកនេសាទជាជនរងគ្រោះដេញតាមគេ។ ហើយពលរដ្ឋម្នាក់ៗសុទ្ធតែចងការធានាគារមកទិញសម្ភារសម្រាប់ធ្វើនេសាទ។ អ្នកនេសាទរូបនេះសំណូមពរសមត្ថកិច្ច ជាពិសេសនគរបាលការពារដែនទឹកជួយទប់ស្កាត់ផង បើមិនមានការជួយទេ ច្បាស់ជាពួកគាត់ដាច់បាយហើយ។
លោក គង់ យន បានប្រាប់កាលពីព្រឹកថ្ងៃអាទិត្យថា ក្រុមចោរពិតជាបានលួចលបដាក់ក្ដាម ដាក់ត្រីរបស់ពលរដ្ឋមែន ហើយអ្នកនេសាទសុទ្ធតែអ្នកក្រីក្រ ប៉ុន្តែក្រុមចោរនេះលួចស្ទើតែរាល់យប់។ លោកសង្ឃឹមតែនគរបាលដែនទឹកជួយទប់ស្កាត់ចោរនោះបាន ព្រោះពួកចោរប្រើទូកសុទ្ធតែម៉ាស៊ីនឡាន៕
ចែករំលែកព័តមាននេះ