ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​ស្នើ​ក្រសួង​ព័ត៌មាន​ទប់ស្កាត់​ស្ថានីយ​វិទ្យុ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧​នេះ បាន​ដាក់​លិខិតស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧​នេះ បាន​ដាក់​លិខិតស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ សូម​ជួយ​ចាត់វិធានការ​ទប់ស្កាត់​ការ​ឃោសនា​របស់​មេខ្យល់ ឬ​ក្រុមហ៊ុន​មួយ​ចំនួន​លើ​ស្ថានីយ​វិទ្យុ ពាក់ព័ន្ធ​នឹង​ការ​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដោយសារ​ពុំ​មាន​ភាព​ស្មោះត្រង់ និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះជា​បន្តបន្ទាប់​។ ដោយ​ក្រសួង​ការងារ​បាន​ពិនិត្យ​ឃើញ​ថា មាន​ក្រុមហ៊ុន និង​ក្រុម​ជនខិលខូច​មួយ​ចំនួន បាន​ប្រើ​ល្បិច​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​យក​ការ​ឃោសនា​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ការ​ជ្រើសរើស​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស ពុំ​មាន​ភាព​ស្មោះត្រង់​ឡើយ និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​អ្នក​នៅ​តាម​ខេត្ត​មួយ​ចំនួន​យល់​ខុស និង​ចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន​មិន​ស្របច្បាប់​ទាំងនោះ​។

ក្រសួង​ការងារ​បាន​បន្ត​ថា ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់គ្រង និង​ការ​ការពារ​ពលករ​ខ្មែរ ចៀស​ផុត​ពី​ចាញ់បោក​របស់​ជនខិលខូច ឬ​ក្រុមហ៊ុន​ទាំងនោះ រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិ​ត សំ​ហេង បាន​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ ជួយ​ចាត់វិធានការ​ក្នុង​ការ​ទប់ស្កាត់​បន្ទាន់​រាល់​ការ​ជួល​ម៉ោង​ផ្សាយ និង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​តាម​វិទ្យុ​រាជធានី​-​ខេត្ត​នានា អំពី​ការ​ជ្រើសរើស​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស ដែល​គ្មាន​លិខិត អនុញ្ញាត​ចេញពី​ក្រសួង​ការងារ​៕