ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​អូស្ត្រាលី​​មានទំហំ​ធំជាង​ប្រទេស​បារាំង និង​អាល្លឺម៉ង់​​ទៅទៀត

13 ឆ្នាំ មុន

ចំពោះ​​ទំហំ​ទឹកជំនន់​នៅអូស្ត្រាលី​ នាយករដ្ឋ​មន្ត្រីរដ្ឋ​​​គ្វីន​ឡែន ថ្លែង​ថា ទឹកជំនន់​​នេះមានទំហំ​​ធំធេង​រហូត​ដល់​គេហៅ​ «សមុទ្រ​​ក្នុង» មួយ ។ ទឹកជំនន់​​ដែលកើតមាន​នៅភាគ​ឦសាន​​​អូស្ត្រាលី​​គឺធ្ងន់ធ្ងរ​​បំផុតពុំ​​ ធ្លាប់​មានរយៈ​ពេល​​៥០​ឆ្នាំ​​ចុង​ក្រោយ​​នេះ ។ ទឹកជំនន់​​នោះ​លាតសន្ធឹង​​លើតំបន់​មួយ​ធំជាង​ប្រទេស​បារាំង និងអាល្លឺម៉ង់​​ទៅទៀត ដោយ​រយៈ​ពេលប៉ុន្មាន​​ថ្ងៃ​ចុងក្រោយនេះ ​បណ្តាល​ឱ្យ​​មនុស្សស្លា.ប់​​​២​នាក់​ហើយ ។

ចំពោះ​​ទំហំ​ទឹកជំនន់​នៅអូស្ត្រាលី​ នាយករដ្ឋ​មន្ត្រីរដ្ឋ​​​គ្វីន​ឡែន ថ្លែង​ថា ទឹកជំនន់​​នេះមានទំហំ​​ធំធេង​រហូត​ដល់​គេហៅ​ «សមុទ្រ​​ក្នុង» មួយ ។ ទឹកជំនន់​​ដែលកើតមាន​នៅភាគ​ឦសាន​​​អូស្ត្រាលី​​គឺធ្ងន់ធ្ងរ​​បំផុតពុំ​​ធ្លាប់​មានរយៈ​ពេល​​៥០​ឆ្នាំ​​ចុង​ក្រោយ​​នេះ ។ ទឹកជំនន់​​នោះ​លាតសន្ធឹង​​លើតំបន់​មួយ​ធំជាង​ប្រទេស​បារាំង និងអាល្លឺម៉ង់​​ទៅទៀត ដោយ​រយៈ​ពេលប៉ុន្មាន​​ថ្ងៃ​ចុងក្រោយនេះ ​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​​២​នាក់​ហើយ ។ ​កងទ័ព​អាកាស​អូស្ត្រាលី​​បានបញ្ជូន​នាថ្ងៃទី​​៣ មករា ​នូវ​ស្បៀង​​ទៅកាន់ទីក្រុង ROCKHAMPTON ជា​​ទីក្រុង​​តូច​មួយ​​ត្រូវ​កាត់ផ្តាច់​​ពីតំបន់​​ឯទៀតរបស់​ប្រទេស​ ហើយទីក្រុង​​នេះមាន​កំពស់​ទឹក​ដល់ទៅ​​៩ម៉ែត្រ ។ ប្រជាជន​​ជា​ច្រើន​ពាន់​​នាក់​បាននាំគ្នា​​ភៀស​ខ្លួន​ចេញ​ពីផ្ទះ​សម្បែង ហើយសេដ្ឋកិច្ច​​​មូល​ដ្ឋាន​​រងការប៉ះពាល់​យ៉ាងខ្លាំង ។ បណ្តា​អណ្តូង​​​រ៉ែ​ធ្យូង​ថ្ម​ត្រូវ​​ទឹកជន់​លិច ការធ្វើដំណើរ​​​តាម​រថ​ភ្លើង​​​ត្រូវ​ជាប់​​​គាំង ។ អាជ្ញាធរ​​ព្យាករណ៍​​ពីការ​ខូច​ខាត​​ដោយគ្រោះទឹកជំនន់យ៉ាង​​ធំនេះថា មាន​លើស​ពី​​១.០០០​លានដុល្លារ ។ យោងតាម​​ការព្យាករណ៍​​បណ្តោះអាសន្ន​​ថា គ្រោះមហន្តរាយ​​នេះ​អាច​ក្រ​ចប់ ហើយ​ក្នុងតំបន់​មួយ​​​ចំនួន​កំពស់​ទឹក​បន្តកើន​ឡើង ៕