ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះកាស៊ីណូ«ឡឺម៉ាកាវ»ក្រុងបាវិត គឺឆេះ​ធ្ងន់​មិន​​ធម្មតា​​ឡើយ

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង ​លើ​ករណី​អគ្គិភ័យ​ឆេះ​ក្នុង​កាស៊ីណូ «​ឡឺ​ម៉ា​កាវ​» ស្ថិត​ក្នុង​ភូមិបាវិតកណ្តាល សង្កាត់​​បាវិត ​ក្រុង​​បា​វិតនោះ​ គឺ​​គិត​ត្រឹម​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ មិថុនា នេះ គឺ​ភ្លើង​​បាន​​រលត់​​៧០%​​ហើយ

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង ​លើ​ករណី​អគ្គិភ័យ​ឆេះ​ក្នុង​កាស៊ីណូ «​ឡឺ​ម៉ា​កាវ​» ស្ថិត​ក្នុង​ភូមិបាវិតកណ្តាល សង្កាត់​​បាវិត ​ក្រុង​​បា​វិតនោះ​ គឺ​​គិត​ត្រឹម​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ មិថុនា នេះ គឺ​ភ្លើង​​បាន​​រលត់​​៧០%​​ហើយ ខណៈ​​ដែល​​​កម្លាំងមាន​​ខាង​រថយន្ត​ពន្លត់​របស់​ប៉ូលិស ប៉េ​អឹ​ម និង​​របស់​​កម្លាំង​អាជ្ញាធរ​​វៀតណាម​​​ចុះ​មក​បាញ់​ពន្លត់ផងដែរ ​សរុប​​មាន​ចំនួន​​៧​​គ្រឿង ។

គួរ​បញ្ជាក់​ថា អគ្គិភ័យ​នេះ ​ចាប់ផ្តើម​ឆេះ​តាំងពី​វេលា​ម៉ោង​១២ និង​៥០​នាទីមកម្ល៉េះ លុះ​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ដដែល ភ្លើង​​​កាន់​តែ​ឆេះ​រាល​ដាល​​ខ្លាំង​ៗ​ទៅ ដោយ​​ភ្លាម​ៗ ​អាជ្ញាធរ​មិន​អាច​ទប់​ស្ថានការណ៍​បាន​​ទេ ហើយ​ចំ​ពេល​ដែល​ម៉ោង​របស់​បុគ្គលិក​​កាស៊ី​ណូ​ត្រូវ​ប្តូរ​វេនគ្នា​​ដែរ ។

ប្រភព​ពី​អាជ្ញាធរ​​មាន​សមត្ថ​កិច្ច​ថា ជំហាន​ដំបូង​ មូលហេតុ​នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅឡើយ តែ​សង្ស័យ​អាច​បង្ក​ឡើង​ដោយ​ក្រុម​ជាង​ផ្សារ​​ដំបូល​ អាច​ធ្លាក់​ផ្កាភ្លើង​ទៅ​ប៉ះ​នឹង​បន្ទប់ VIP ​ព្រោះ​អណ្តាតភ្លើង​បាន​ឆេះ​​ចេញ​បន្ទប់​​នោះ ។ បច្ចុប្បន្ន កម្លាំង​កំពុង​ស្ថិត​នៅ​កន្លែង​​កើតហេតុ​ដោយ​បាន​វាយ​ទម្លុះ​បន្ទប់​ចូល​ទៅ​​ពិនិត្យ​មើល ដោយ​មិន​ទាន់​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ អាច​គ្រោះថ្នាក់​នៅ​ឡើយ ​។

ក្នុង​ហេតុការណ៍​នេះដែរ គេ​បានឃើញ​វត្តមាន​របស់​លោក​អភិបាលខេត្ត​-​ក្រុង រួម​ទាំង​លោកស្នងការ និង​លោក​​មេបញ្ជាការ​ខេត្ត​​​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ ហើយ​ពេល​នេះ​ ក៏​កំពុង​តែ​​កកស្ទះ​ចរាចរណ៍នៅកន្លែងកើតហេតុ​​យ៉ាងខ្លាំង​​ ។