ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន​បាន​ចំនួន​១,៥៨២​នាក់ ​ស្រី​១១៨​នាក់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០១៧ នេះ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​បាន​មាន​ចំនួន​១,៥៨២​នាក់ ស្រី​១១៨​នាក់ យោង​តាម​របាយការណ៍​ពី​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ​សម្តេច​ឱ​ក្រុង​សិរី​សោភ័ណ ។

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ ឆ្នាំ​២០១៧ នេះ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​មាន​ចំនួន​១,៥៨២​នាក់ ស្រី​១១៨​នាក់ យោង​តាម​របាយការណ៍​ពី​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​វិទ្យាល័យ​សម្តេច​ឱ​ក្រុង​សិរី​សោភ័ណ ។

លោក ឆើយ ចាន់​ណា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន​រាយការណ៍​ថា ៖ ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៧​នេះ ជនសង្ស័យ​ជួញដូរ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​មាន​ចំនួន​១,៥៨២​នាក់ ស្រី​១១៨​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ​ជាប់​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ចំនួន​៧៥៦​នាក់ ស្រី​៨៨​នាក់ និង​អប់រំ​ផ្តាច់​សារធាតុ​ញៀន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ម​ញ្ឈ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​មាន​ចំនួន​៨២៦​នាក់ ស្រី​៣០​នាក់ ។ លោក​បាន​បញ្ជាក់​ថា ៖ ការ​ផ្សព្វផ្សាយ និង​អប់រំ​អំពី​ផល​ប៉ះពាល់​នៃ​ប្រើប្រាស់​គ្រឿងញៀន​បាន​សរុប​ចំនួន​៣,១៩៤​លើក មាន​អ្នកចូលរួម​សរុប​ចំនួន​១០៦,៣៥៦​នាក់ ស្រី​៥៤,៩២១​នាក់ វិធានការ​ច្បាប់​ដែល​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​ប្រតិបត្តិការ​បង្ក្រាប​បាន​ចំនួន​១៧០​លើក ឃាត់ខ្លួន​៥០០​នាក់ ស្រី​៤៧​នាក់ រឹបអូស​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​អក្ស WY ចំនួន​៧៩៧.៥​គ្រាប់ និង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​អាយ​២៨៦​កូន​ថង់ រថយន្ត​៤​គ្រឿង ម៉ូតូ​១៥​គ្រឿង ទូរស័ព្ទ​១៤៣​គ្រឿង ។ 

លោក​ឧត្តមសេនីយ៍ឯក ឡាយ គឹ​ម​លី អគ្គលេខាធិការ​រង​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​មាន​ប្រសាសន៍​ថា ៖ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ ៖ ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន ។ ដែល​ធ្វើ​នៅ​វិទ្យាល័យ​សម្តេច​ឱ​ក្រុង​សិរី​សោភ័ណ មាន​សិក្សា​នុ​សិស្ស​ចំនួន​៣,០០០​នាក់ បាន​ចូលរួម​ក្នុង​កម្មវិធី ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖ ក្នុង​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ ៖ ត្រូវ​ស្តាប់​កូនចៅ និង​យុវជន គឺជា​ជំហាន​ដំបូង​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​លូតលាស់​ប្រកបដោយ​សុខភាព និង​សុវត្ថិភាព ។ ពាក្យស្លោក ៖ ចូលរួម​ទាំងអស់​គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន ៕