ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​លើក​ទី​1​មិន​ទាន់​ដោះស្រាយ​ផង​…​លេង​លើក​ទី​2​ទៀត

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ឃ្លាំង​សម្ភារ​សំណង់​របស់​យីហោ ងី ឆែ កំពុង​បង្ក​ភ័យ​ខ្លាច​ដល់​អ្នក​រស់នៅ​ជុំវិញ ខណៈ​រថយន្ត​ដឹក​ទំនិញ​របស់​ឃ្លាំង​មួយ​នេះ​បាន​រអិល​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក ច្រើន​សារ ។

ខេត្ត​ព្រះ​សីហ​នុ ៖ ឃ្លាំង​សម្ភារ​សំណង់​របស់​យីហោ ងី ឆែ កំពុង​បង្ក​ភ័យ​ខ្លាច​ដល់​អ្នក​រស់នៅ​ជុំវិញ ខណៈ​រថយន្ត​ដឹក​ទំនិញ​របស់​ឃ្លាំង​មួយ​នេះ​បាន​រអិល​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​លើក ច្រើន​សារ ។ ជាក់ស្តែង​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ​រថយន្ត​ដឹក​ស៊ីម៉ង់​របស់​ឃ្លាំង​មួយ​នេះ​បាន​រអិល​បុក​ផ្ទះ​អ្នកលក់​អង្ករ​ជា​លើក​ទី​២​ប៉ុន្តែ​សំណាងល្អ​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជិ​វិត​មនុស្ស​ណា​ម្នាក់​នោះ​ទេ ។

យោង​តាម​ប្រភព​ពី​ស្ត្រី​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ សុខ សា​រ៉​ន អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា បច្ចុប្ប្ន​ន្ន​នេះ​រូប​គាត់​កំពុង​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ខណៈ​ផ្ទះ​របស់​គាត់​ត្រូវ​បាន​រថយន្ត​ដឹក​គ្រឿងសំណង់​របស់​ឃ្លាំង ងី ឆែ បាន​រអិល​បុក​ទ្វា និង​របង​ចូល​ក្នុងផ្ទះ​ជា​ច្រើន​លើក តែ​សំណាងល្អ​ពុំ​បណ្តាល​ឱ្យ​រូប​គាត់ ឬ​ក៏​សមា​ជិក​គ្រួសារ​ណា​ម្នាក់​គ្រោះថ្នាក់​នោះ​ទេ ។ ជាក់ស្តែង​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​ឆ្នាំ​២០១៧ នេះ​រថយន្ត​ដឹក​ស៊ីម៉ង់​របស់​ឃ្លាំង​មួយ​នេះ​ម៉ាក​ហ៊ី​ណូ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ  4A-1927 បើកបរ​ដោយ​ឈ្មោះ ឆាយ សា​វិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន រអិល​បុក​ចូល​ផ្ទះ​របស់​គាត់​បង្ក​ឱ្យ​សម្ភារ និង​អង្ករ​នៅ​ក្នុងផ្ទះ​របស់​គាត់​ខូចខាត​ធ្ងន់ធ្ងរ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ប៉ុន្មាន​ស​ប្តា​ហ៏​មុន​រថយន្ត​របស់​ឃ្លាំង​គ្រឿងសំណង់​មួយ​នេះ​ក៏​ធ្លាប់​បាន​រអិល​ចូល​ផ្ទះ​របស់​គាត់​ម្តង​ដែរ​ហើយ​រឿង​នេះ​មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា នេះ​បាន​រអិល​ម្តងទៀត​អាស្រ័យ​ហេតុនេះ​ក្នុង​នាមរូប​គាត់​ជា​ជន​រង​គ្រោះ​សូម​អំពាវនាវ និង​ស្នើរ​សុំ​យ៉ាង​ទ​ទួ​ច​ដល់​ស្ថា​ប័ណ្ណ​ពាក់ព័ន្ធ​សូម​មេត្តា​ជួយ​ដោះស្រាយ និង​ពិនិត្យ​ទោះ​លើ​ឃ្លាំង​លក់​គ្រឿងសំណង់​នេះ​ផង ព្រោះ​កន្លង​មក​ឃ្លាំង​លក់​គ្រឿងសំណង់​មួយ​នេះ​តែងតែ​បង្ក​ការ​ធុញ​ទ្រា​ញ់​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយសារ​តែ​រថយន្ត​ធំ​ៗ​របស់​ឃ្លាំង​មួយ​នេះ​ឈប់​កណ្តាលផ្លូវ យក​ផ្លូវ​ធ្វើ​ជា​ចំណត​បង្ក​ការ​កកស្ទះ​ចរាចរ​ណ៏​ជា​ញឹក​ញ៉ាប់​ផង​ដែរ ។ ជុំវិញ​បញ្ហា​នេះ​លោក​វរសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​រិះគន់​ទៅ​លើ​ឃ្លាំង​មួយ លោក​នឹង​កោះហៅ​ម្ចាស់​ទីតាំង​ឃ្លាំង​មួយ​នេះ​មក​អប់រំ​ធ្វើការ​ណែនាំ​អំពី​ការ​លើកដាក់​ទំនិញ​ចូល​ក្នុង​ឃ្លាំង រីឯ​ចំពោះ​រថយន្ត​ដែល​បង្ក​ការ​ប៉ះពាល់​លោក​នឹង​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕