ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ខឹងសម្បា​យ៉ាង​ខ្លាំង​​នឹង​…

6 ឆ្នាំ មុន

រាជធានី​​ភ្នំពេញ​ ៖ ដោយសារ​តែអ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​រអ៊ូរទាំ និង​ខឹងសម្បា​យ៉ាង​ខ្លាំង​នៅ​ពេល​ពួក​គាត់​ត្រូវ​បាន​កាត់ទឹក​ប្រាក់​ខុស​ពី​ធម្មតា ដោយ​ពុំ​មាន​សារ SMS ជូនដំណឹង​ជា​មុន ឬ​មិន​មាន​ផ្តល់​កូដ ឬ​ព​ត៌​មាន​ក្នុង​ការ​កាត់​ផ្តាច់​គម្រោង​សេវា​នៅ​ពេល​ពួក​

រាជធានី​​ភ្នំពេញ​ ៖ ដោយសារ​តែអ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​រអ៊ូរទាំ និង​ខឹងសម្បា​យ៉ាង​ខ្លាំង​នៅ​ពេល​ពួក​គាត់ ​ត្រូវ​បាន​កាត់ទឹក​ប្រាក់​ខុស​ពី​ធម្មតា ដោយ​ពុំ​មាន​សារ SMS ជូនដំណឹង​ជា​មុន ឬ​មិន​មាន​ផ្តល់​កូដ ឬ​ព​ត៌​មាន​ក្នុង​ការ​កាត់​ផ្តាច់​គម្រោង​សេវា​នៅ​ពេល​ពួក​គាត់​មិន​ពេញចិត្ត ទើប​និយ័ត​ករ​គមនាគមន៍​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ជៀសវាង​នូវ​បញ្ហា​នេះ​បាន​ណែនាំ​ដល់​ប្រតិបត្តិ​ករ​ដែល​ជា​អគ្គនាយក ប្រធាន​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវ​មានការ​ឯកភាព​ពី​អ្នក​ប្រើប្រាស់​ជា​មុន​។

​ដូចនេះ​ហើយ​ប្រតិបត្តិ​ករទាំង​អស់​គឺ​ត្រូវ​៖  ទី​១-​ក្នុង​ការ​ផ្តល់​គម្រោងការ​ខ្ចី​លុយ​ជា​មុន​ឬ​មានការ​ឯកភាព​ពី​អ្នក​ប្រើប្រាស់​ជា​មុន​។ ទី​២៖ ក្នុង​ការ​ភ្ជាប់​សេវា​នានា​ដូច​ជា Call Tune, Missed Call Alert និង​កំសាន្ត​ផ្សេង​ៗ ក្រុមហ៊ុន​គួរ​មាន​ជូន​ការ​ណែនាំ​ព​ត៌​មាន​លំអិត ស្តី​អំពី​ការ​ភ្ជាប់​សេវា និង​ការ​ផ្តាច់​សេវា​ឲ្យ​បាន​ច្បាស់លាស់​។ ទី​៣៖ ទាំង​សេវា​ដែល​មាន​ស្រាប់ និង​សេវា​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ថ្មី​បន្ថែម ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​កម្មវិធី​ភ្ជាប់​សេវា និង​វិធី​ផ្តាច់​សេវា​ឲ្យ​បាន​ច្បាស់លាស់​។

​យោង​លិខិត​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ចុះ​ថ្ងៃ​ទី ២៧ ខែមិថុនា​បញ្ជាក់​៖ ដូច្នេះ​អគ្គនាយក ប្រធាន​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ “​ពិនិត្យ​ឡើ​ងិ​វ​ញ​នូវ​រាល់​សេវា​ពាក់ព័ន្ធ​នឹង​ការ​កាត់ទឹក​ប្រាក់​នេះ​”​ហើយ​អនុវត្ត​នូវ​ការ​ណែនាំ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕ ​