តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់បានផឹកទឹកនោមក្តៅឧណ្ណៗរបស់ខ្លួនជារៀងរាល់ព្រឹក ហើយថែមទាំងយកទៅលាបមុខថែមទៀតផង។
Dave Murphy អាយុ៥៤ឆ្នាំ បាននិយាយថា ការផឹកទឹកនោមបានជួយឲ្យលោកសម្រកទម្ងន់អស់៥០គីឡូក្រាម ហើយមិនត្រឹមតែប៉ុណ្ណោះក៏បានជួយឲ្យសុខភាពរបស់លោកល្អផងដែរ។
នៅឆ្នាំ២០១២ Dave បានរស់ដោយគ្រាន់តែផឹកទឹកនោមបាន៣០ថ្ងៃ។ លោកយកទឹកនោមទៅក្លាស្សេឲ្យត្រជាក់មុនពេលទទួលទាន។ តែនាពេលនេះ លោកនោមភ្លាមផឹកភ្លាមទាំងក្តៅឧណ្ណៗ។
ទឹកនោមដែលនៅសល់ពីការទទួលទាន លោកបានយកវាទៅលាបមុខដើម្បីរក្សាសំណើម។
លោកនិយាយថា វាជាផលិតផលអាចរក្សាភាពក្មេងជាងវ័យមានប្រសិទ្ធភាពបំផុត ព្រោះស្នាមជ្រីវជ្រួញដែលលោកធ្លាប់មាន បានបាត់អស់ក្រោយពីបានលាបទឹកនោម។
ដំបូងឡើយ លោកចាប់ផ្តើមផឹកទឹកនោមនៅឆ្នាំ២០១១ ខែឧសភា បន្ទាប់ពីលោកបានចូលរួមកម្មវិធីនិយាយពីការព្យាបាលដោយទឹកនោម។ គ្រាន់តែចប់កម្មវិធីមកផ្ទះភ្លាម លោកក៏ចាប់ផ្តើមសាកល្បង ហើយជាប់មកដល់សព្វថ្ងៃ៕
ចែករំលែកព័តមាននេះ