ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ដល់​.​ក​ហើយ ដែល​ហ៊ាន​ប្តឹង​មេ​ប៉ូលិស​ខេត្ត

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ លោក ចំរើន បញ្ញា អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ និង​លោក ឡុ​ង បរិ​ញ្ញា មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តកណ្តាល​ត្រូវ​បាន​ប្រជា​ពល​ដ្ឋ​៣​នាក់​ប្តឹង​ទៅ​អធិការកិច្ច​ក្រសួងមហាផ្ទៃ​ពី​បទ រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ទៅ​អធិការដ្ឋាន និង​កសាង​សំណុំរឿង​បំភ្លៃ​ខុស​ការ​ពិត

ខេត្តកណ្តាល ៖ លោក ចំរើន បញ្ញា អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ និង​លោក ឡុ​ង បរិ​ញ្ញា មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តកណ្តាល​ត្រូវ​បាន​ប្រជា​ពល​ដ្ឋ​៣​នាក់​ប្តឹង​ទៅ​អធិការកិច្ច​ក្រសួងមហាផ្ទៃ​ពី​បទ រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ទៅ​អធិការដ្ឋាន និង​កសាង​សំណុំរឿង​បំភ្លៃ​ខុស​ការ​ពិត ។ ពលរដ្ឋ​រង​គ្រោះ​ដែល​ប្តឹង​អធិការរង​ក្រុង​តា​ខ្មៅ​ត្រូវ​បាន​គេ​ស្គាល់​ទី​១-​ឈ្មោះ កៅ ម៉ា​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូលរ​ការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​, ទី​២-​ឈ្មោះ សាយ ស៊ី​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ទី​៣-​ឈ្មោះ សុខ ជា ភេទ​ស្រី អាយុ​៧៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួលរ​ការ សង្កាត់​ចាក​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ 

យោង​តាម​ពាក្យបណ្តឹង​ទៅ​អធិការកិច្ច​ក្រសួងមហាផ្ទៃ​ពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ នាង​ខ្ញុំ​ទាំងអស់​គ្នា​ជា​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​បង្ក​ឡើង​ពី​មនុស្ស​មួយ​ក្រុម​ដែល​បាន​ព្រួត​គ្នា​វាយតប់​មក​លើ​នាង​ខ្ញុំ​ទាំង​៣​នាក់​បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ។ មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​ជន​បង្ក​វាយតប់​មក​លើ​នាង​ខ្ញុំ​ដោយ​គ្រាន់តែ​ទំនាស់​ពាក្យ​សំដី​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ។ 

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពីរ​ងរ​បួស​ដោយ​អំពើ​វាយប្រហារ​របស់​ក្រុម​ជន​បង្ក​នាង​ខ្ញុំ​ទាំងអស់​គ្នា​បាន​ព្យាយាម​ដាក់​ពាក្យ​ប្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​ជួយ​រក​យុត្តិធម៌ ។ ប៉ុន្តែ​ខណៈ​ដែល​មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​កំពុង​តែ​ធ្វើ​កំណត់ហេតុ និង​ទទួល​ពាក្យបណ្តឹង​ក៏​ស្រាប់តែ​ឈ្មោះ ឡុ​ង បរិ​ញ្ញា មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ទៅ​រារាំង​មិន​ឲ្យ​មន្ត្រី​នគរបាល​ទទួល​ពាក្យបណ្តឹង​របស់​នាង​ខ្ញុំ ។ ទន្ទឹម​នោះ​លោក ចំរើន បញ្ញា អធិការ​ង​នគរបាល​ក្រុង​តា​ខ្មៅ​បែរជា​ឃុបឃិត​ជាមួយ​មន្ត្រី​នគរបាល ឡុ​ង បរិ​ញ្ញា រៀបចំ​សំណុំរឿង​ខ្លួនឯង​ដោយ​បង្វែ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ទៅ​វិញ​ខណៈ​ដែល​មន្ត្រី​នគរបាល​ទាំង​២​រូប​នោះ​បាន​ឃុបឃិត​ជាមួយ​ភាគី​ជន​បង្ក ហើយ​បង្វែ​សំណុំរឿង​ឲ្យ​ជន​បង្ក​ទៅ​ជា​ជន​រង​គ្រោះ​ទៅ​វិញ ។ មិន​ទាន់​ដឹង​ថ្នាក់លើ​ចាត់ការ​បែប​ណា​នៅឡើយ​ទេ ៕