ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា​.​ញ់​ប្រហារ​គុក​​មួយកន្លែង​នៅ​មិច​ស៊ិ​ច​កូ ផ្តាច់ជីវិត​មនុស្ស១៤​នាក់

1 ឆ្នាំ មុន

ម៉ិចស៊ិចកូ ៖ មនុស្ស​យ៉ាងតិច​ចំនួន ១៤​នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​ការ​វា​.​យ​ប្រហារ​លើ​គុក​មួយ​ស្ថិត​នៅ​

ម៉ិចស៊ិចកូ ៖ មនុស្ស​យ៉ាងតិច​ចំនួន ១៤​នាក់​បាន​ស្លា​.​ប់​នៅ​ក្នុង​ការ​វា​.​យ​ប្រហារ​លើ​គុក​មួយ​ស្ថិត​នៅ​ទីក្រុង Juarez ប្រទេស​មិច​ស៊ិ​ច​កូ កាលពី​ថ្ងៃអាទិត្យ ទី ១ មក​រា​កន្លង​ទៅ​នេះ​។

ការិយាល័យ​អគ្គមេធាវី​រដ្ឋ Chihuahua បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា​សន្តិសុខ​ចំនួន ១០​នាក់ និង​អ្នកទោស ៤​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់ និង ១៣​នាក់​ទៀត​រង​របួស​។

ហេតុការណ៍​ដ៏​រន្ធ​.​ត់​នេះ​កើតឡើង​នៅ​ម៉ោង​ប្រហែល ៧​ព្រឹក​ថ្ងៃអាទិត្យ នៅ​ពេល​ខ្មាន់​កាំ​ភ្លើ​.​ង​ជិះ​ក្នុង​រថពាសដែក​បាន​ធ្វើ​ដំណើរ​មក​ដល់​គុក និង​បាន​បើក​ការ​បា​.​ញ់​ប្រហារ​លើ​សន្តិសុខ​។

អាជ្ញាធរ​មិច​ស៊ិ​ច​កូ​និយាយ​ថា អ្នកទោស​បាន​ឆ្លៀតឱកាស​ពី​ហេតុការណ៍​នោះ ដោយ​អ្នកទោស​ចំនួន ២៤​នាក់​បាន​រត់គេច​ខ្លួន​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ក្រុម​ណា​នៅ​ពីក្រោយ​ការ​វា​.​យ​ប្រហារ​នោះ​។

សូម​បញ្ជាក់​ថា កាលពី​ខែសីហា ឆ្នាំ ២០២២ មានការ​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​គុក​រវាង​អ្នកទោស ២​ក្រុម​បណ្តាល​ឱ្យ​មនុស្ស ១១​នាក់​បាន​ស្លា​.​ប់​៕ (​យោង​តាម​ប្រភព​៖ CNN)