ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​ឆ្នើម​បាន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ

6 ឆ្នាំ មុន

ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ផលិត​ស្រា​បៀរ​កម្ពុជា នឹង​នាំ​អតិថិជន​ឆ្នើម​កម្រិត C ចំនួន​៤១៥​នាក់​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ កោះ​ភូ​កេ​ត រយៈពេល​២​ថ្ងៃ​៣​យប់ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៧​។

លោក  លាង ពៅ (​ភី​ធើ​រ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មាន​ប្រសាសន៍​ថា «​យើង​រៀបចំ​ដំណើរ​កម្សាន្ត​នេះ គឺ​ដើម្បី​ថ្លែងអំណរគុណ​ដ៏​អតិថិជន​ឆ្នើម​របស់​យើង ដែល​តែង​ជួយ​ជ្រោមជ្រែង និង​ជំរុញ​ការ​លក់​ស្រា​បៀរ​កម្ពុជា រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ​»​។

ក្នុង​ឆ្នាំ​២០១៧ ក្រៅពី​ប្រទេស​ថៃ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​នឹង​នាំ​អតិថិជន​ឆ្នើម​ប្រចាំឆ្នាំ ទៅ​ប្រទេស​ជប៉ុន និង​អូស្ត្រាលី​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ឆ្នាំ​ទី​បី​ហើយ ដែល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នាំ​អតិថិជន​ឆ្នើម​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​បរទេស​។ កន្លង​មក ក្រុមហ៊ុន​បាន​នាំ​អតិថិជន​ឆ្នើម​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី ហុងកុង និង​ជប៉ុន​៕