ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរទិញស្វាយអត់ឲ្យលុយ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​សហ​ការណ៍​ជាមួយ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត ចុះ​អនុវត្ត​ដីកា​សម្រេច​រក្សា​ការពារ​លេខ​១០០ ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ របស់​លោក សុទ្ធ សំអោក ចៅក្រម​សាលាដំបូង​ខេត្ត​ប៉ៃលិន ឱ្យ​រឹបអូស យក​រថយន្ត​ម៉ាក ហ៊ុយ​សូ (FUSO) ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៩៤៩៦ ដើម្បី​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន រហូត​ដល់​មាន​លុយ​សង​ម្ចាស់​ស្វាយ​ចំនួន​៤​នាក់ ទើប​ដោះ​លែងឱ្យ​ត្រលប់​ទៅ​វិញ ។

ហេតុការណ៍​សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោ ង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ខាង​មុខ​ផ្ទះសំណាក់​ព្រំ​មាន​ជ័យ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ដែល​ជំពាក់​លុយ​ថ្លៃ​ផ្លែស្វាយ​អ្នក​ភូមិ​មានឈ្មោះ សុទ្ធ ទី​ណូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អាជីវករ​រកស៊ី​ដើរ​ម៉ៅ​ផ្លែស្វាយ​តាម​ចំការ មានស្រុក​កំណើត​រស់នៅ​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ ប្រភព​បន្ត​ទៀត​ថា ម្ចាស់បំណុល​មិន​ព្រមឱ្យ​កូនបំណុល​របស់​ខ្លួន យក​រថយន្ត​ទៅ​ជួល​បញ្ចាំ លក់ដូរ ផ្ទេរសិទ្ធិ ឬ​ដាក់​ធានា​ទៅ​អ្នក​ដទៃ​ទៀត ព្រមទាំង​មិន​ឱ្យធ្វើ​សកម្មភាព​ផ្សេង​ៗ​ទៀត រហូត​ដល់​តុលាការ​សម្រេច​ដល់​អង្គសេចក្តី​ជា​ស្ថាពរ ។ ប្រភព​បន្ត​ទៀត​ថា ម្ចាស់​រថយន្ត​ខាងលើ បាន​ជំពាក់​លុយ​ម្ចាស់​ផ្លែស្វាយ​ទាំង​៤​នាក់ ដោយ​ជំពាក់​អ្នកខ្លះ​ជាង​៨​ដុល្លារ ខ្លះ​ជាង​៧​លាន​រៀល ខ្លះ​៤​ពាន់​ដុល្លារ និង​ខ្លះ​ទៀត​ជាង​១​ម៉ឺន​ដុល្លារ ដោយ​ទៅ​ទិញ​ផ្លែស្វាយ ហើយ​ខ្ចី​ម្ចាស់​ចំការ​បន្ថែម​ទៀត ដូច្នេះ​ហើយ​កូនបំណុល​ចេះ​តែ​គេច​មិន​ព្រម​សង​ប្រាក់ ក៏​សម្រេចចិត្ត​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​ចូល​តុលាការខេត្ត​ប៉ៃលិន ឱ្យ​ឃាត់​តែ​ម្តង ។

បច្ចុប្បន្ន​នគរបាល បាន​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ជា​បណ្តោះ អាសន្ន រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ។