ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វាន់​ធ​៥​ម៉ឺន​ដុល្លារ​ដំបូង​គេ​បង្អស់​ជូន​អតិថិជន

6 ឆ្នាំ មុន

(​ភ្នំពេញ​) ៖ មគ្គទេសក៍​ទេសចរណ៍​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ដែល​ឈ្នះ​រង្វាន់​ធំ ៥០.០០០​ដុល្លារ​អា​មេ​រិ​ក ពី​ស្រា​បៀរ​ស្តោ​ត​បាលី​ប្ល៊ែ​ក (Barrley Black) នឹង​ប្រើប្រាស់​ប្រាក់​រង្វាន់​នេះ ដើម្បី​សម្រេច​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន ដោយ​បើក​

(​ភ្នំពេញ​) ៖ មគ្គទេសក៍​ទេសចរណ៍​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ដែល​ឈ្នះ​រង្វាន់​ធំ ៥០.០០០​ដុល្លារ​អា​មេ​រិ​ក ពី​ស្រា​បៀរ​ស្តោ​ត​បាលី​ប្ល៊ែ​ក (Barrley Black) នឹង​ប្រើប្រាស់​ប្រាក់​រង្វាន់​នេះ ដើម្បី​សម្រេច​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន ដោយ​បើក​អាជីវកម្ម​មួយ​ជាមួយ​មិត្តភក្តិ​។

លោក ហូ ប៊ុ​ន​ធេង ដែល​ជា​អតិថិជន​មានសំណាង​ដំបូង​គេ​ឈ្នះ​រង្វាន់​ធំ​ពី​ស្រា​បៀរ​ស្តោ​ត Barrley Black បាន​ឲ្យ​ដឹង​ក្នុង​ឱកាស​ទទួល​ទឹកប្រាក់​ពី​ក្រុមហ៊ុន​កាលពី​យប់មិញ​ថា «​រង្វាន់​ទឹកប្រាក់​៥០.០០០​ដុល្លារ នេះ នឹង​ចែក​ជា​បី​ចំណែក​ស្មើគ្នា​ជាមួយ​មិត្តភក្តិ​ខ្ញុំ ហើយ​ពួក​ខ្ញុំ​នឹង​យក​លុយ​នេះ ចូល​ហ៊ុន​គ្នា បើក​ហ៊ា​ង​កាហ្វេ​មួយ ព្រោះ​ពួក​ខ្ញុំ​ចង់​បើក​យូរហើយ តែ​ខ្វះ​ដើមទុន​»​។

លោក ប៊ុ​ន​ធេង បាន​ឈ្នះ​រង្វាន់​ធំ ៥០.០០០​ដុល្លារ ពី​ស្រា​បៀរ​ស្តោ​ត Barrley Black កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ពេល​លោក និង​មិត្តភក្តិ​ពីរ​នាក់​ផ្សេង ទៀត​មក​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​នៅ​ភោជនីយដ្ឋាន មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ប៊ុ​ន​ធេង បាន​រៀបរាប់​ថា «​កន្លង​មក ខ្ញុំ​ញ៉ាំ​តែ​ស្រា​បៀរ​កម្ពុជា​ទេ ហើយ​ភាគច្រើន​ត្រូវ​តែ​រង្វាន់​មួយ​ដប​តែ​ប៉ុណ្ណោះ តែ​នៅ​យប់​ថ្ងៃ​ទី​៦ ពេល​ជួបជុំ​គ្នា​ជាមួយ​មិត្តភក្តិ ខ្ញុំ​ចង់​សាក​ស្រា​បៀរ​ស្តោ​ត Barrley Black ម្តង​។ ញ៉ាំ​អស់​តែ​បី​កំប៉ុង ក៏​គាស់​ត្រូវ​រង្វាន់ ៥០.០០០​ដុល្លារ​នេះ​តែ​ម្តង​។ ខ្ញុំ​សប្បាយចិត្ត​មែនទែន​!»​។ ក្រៅពី​ទឹកប្រាក់ ៥០.០០០​ដុល្លារ ស្រា​បៀរ​ស្តោ​ត Barrley Black ក៏​ផ្តល់​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ ១០​ដុល្លារ និង​៥​ដុល្លារ ជា​ច្រើន​រង្វាន់​ទៀត​ផង​ដែរ​។