ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​អន្តរជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​សាលា​បឋម​សិក្សា​ក្រុង​កំពង់ឆ្នាំង មាន​រៀបចំ​ពិធី​ទិវា​អន្តរជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀ.ន​ក្រោម​ប្រធានបទ​«​ចូលរួម​ទាំងអស់​គ្នា ដើ​ម្បី​សហគមន៍​យើង​គ្មាន​គ្រឿងញៀ.ន​» ។

ខេត្តកំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នៅ​សាលា​បឋម​សិក្សា​ក្រុង​កំពង់ឆ្នាំង មាន​រៀបចំ​ពិធី​ទិវា​អន្តរជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ​«​ចូលរួម​ទាំងអស់​គ្នា ដើ​ម្បី​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​» ។ ពិធី​នេះ​បាន​ប្រព្រឹត្តិ​ឡើង​ក្រោម​អធិបតីភាព​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​មានការ​ចូលរួម​ពី​អង្គភាព​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ភេទ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ជា​ច្រើន​រូប​ទៀត ។ 

បន្ទាប់​ពី​លោក​វិ​ជ្ជ​បណ្ឌិត​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​បាន​បញ្ជាក់​ថា នៅ​មន្ទី​ពេទ្យ​ខេត្ត​មាន​បើក​សេវា​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ចំពោះ​​អ្នក​ញៀន​ចង់​ផ្តាច់​គ្រឿងញៀន​ផង​ដែរ ។ 

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា គ្រឿន​ញៀន​បាន​បំផ្លាញ​ដល់​អនាគត​យុវជន​របស់​យើង​ជា​ខ្លាំង​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។ ហេតុនេះ​សូម​ក្មួយ​ៗ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​និយាយ​ថា ទេ​ចំពោះ​គ្រឿងញៀន ៕