ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​គំរាម​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​បង្កហេតុ​របស់​អា​មេ​រិ​ក

6 ឆ្នាំ មុន

រុ​ស្ស៊ី​-​ស៊ី​រី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ មិថុនា ថា រុ​ស្ស៊ី​នឹង​បញ្ចេញ​ប្រតិកម្ម​ដោយ​សម​ស្រប​បំផុត​ចំពោះ​ការ​បង្កហេតុ​នានា​របស់​អា​មេ​រិ​ក​ប្រឆាំង​កងទ័ព​ស៊ី​រី ។ ម្យ៉ាងទៀត

រុ​ស្ស៊ី​-​ស៊ី​រី ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ មិថុនា ថា រុ​ស្ស៊ី​នឹង​បញ្ចេញ​ប្រតិកម្ម​ដោយ​សម​ស្រប​បំផុត​ចំពោះ​ការ​បង្កហេតុ​នានា​របស់​អា​មេ​រិ​ក​ប្រឆាំង​កងទ័ព​ស៊ី​រី ។ ម្យ៉ាងទៀត លោក​ស្នើ​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន​កុំឱ្យ​ស្វែងរក​លេស​នានា ដើម្បី​វាយប្រហារ​ប្រឆាំង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ។

លោក​ឡាវ​រ៉ូ​វ បន្ត​ថា ក្រុង​មូ​ស្គូ​នឹង​មិន​នៅ​ស្ងៀម​ដោយ​គ្មាន​ការ​ឆ្លើយ​តប​វិញ​ចំពោះ​ការ​បង្កហេតុ​នានា​របស់​សហរដ្ឋ​អា​មេ​រិ​ក​ប្រឆាំង​កងទ័ព​ស៊ី​រី​ឡើយ ។ យើង​នឹង​បញ្ចេញ​ប្រតិកម្ម​ដោយ​ថ្លៃថ្នូរ និង​សម​ស្រប​ទៅ​តាម​សភាពការណ៍​ជាក់ស្តែង ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​ជាមួយ​សម​ភាគី​អា​ល្លឺ​ម៉​ង់ លោក SIGMAR GABRIEL នៅ​ទីក្រុង​ក្រា​ស្នូ​ដា រុ​ស្ស៊ី លោក​ឡាវ​រ៉ូ​វ អះអាង​ថា រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON មុន​នេះ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​មួយ​លើក​ឡើង​ពី​ការ​រៀបចំ​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ថ្មី​របស់​ក្រុង​ដា​ម៉ាស់ ប្រឆាំង​បណ្តា​ពួក​ឧទ្ទាម ។ ពេល​នោះ​លោក​រំលឹក​ប្រាប់​ថា ការ​អះអាង​គ្មាន​មូលដ្ឋាន​ដែល​ថា កង​យន្តហោះ​ស៊ី​រី​កាលពី​ថ្ងៃ​ទី​៤ មេ​សា ប្រើ​គ្រាប់បែក​គីមី​នៅ KHAN CHEIKHOUN នៅ​ពុំ​ទាន់​មានការ​ត្រួតពិនិត្យ​នៅឡើយ​ផង ។ បណ្តា​អ្នក​ជំនាញការ​អះអាង​ដោយ​ចំហ​ថា​វា​ប្រាកដ​ច្រើន​ដែល​ពួក​ជ្រុលនិយម​ឆ្លៀត​យក​ការ​ព្រមាន​របស់​ក្រុង​វ៉ា​ស៊ី​តោន ដើម្បី​រៀប​ចំការ​បង្កហេតុ ហើយ​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​កងទ័ព​ស៊ី​រី ។ លោក​សង្ឃឹមថា លើក​នេះ​អា​មេ​រិ​ក​នឹង​ផ្តោត​លើ​ភាព​ចាំបាច់​ត្រូវ​គោរព​ដោយ​ពិតប្រាកដ​ការ​មិន​សាយភាយ​អាវុធ​គីមី​ជា​ជាង​បញ្ចេញ​ពាក្យ​ចចាមអារ៉ាម​លើ​ការ​ផ្តល់​ទិន្នន័យ​របស់​ផ្នែក​ស៊ើបការណ៍​សម្រាប់​បង្កើត​ជា​លេស​វាយប្រហារ​ថ្មី​ៗ​លើ​កងទ័ព​ស៊ី​រី​ដែល​ប្រយុទ្ធ​ប្រឆាំង​ពួក​ភេរវ​ករ ៕