ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​ភូមិបាល​ស្រុក​ភ្នំក្រវាញម្នាក់ស្លា.ប់ សង្ស័យឃាតក.ម្ម

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ភូមិបាល​ស្រុក​ភ្នំក្រវាញ បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​បោះពួយ ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​មិនដឹង​មូលហេតុ ។

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ភូមិបាល​ស្រុក​ភ្នំក្រវាញ បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​បោះពួយ ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​មិនដឹង​មូលហេតុ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហេង រតនៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ បច្ចុប្បន្ន មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ភូមិ​បោះពួយ ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ដែល​បម្រើ​ការងារ​ជា​មន្ត្រី​ការិយាល័យ​ភូមិបាល​ស្រុក​ភ្នំក្រវាញ ។ តាម​ការ​សាកសួរ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទើបតែ​ប្ដូរ​ទីកន្លែង​មក​ជួល​បន្ទប់​ស្នាក់​នៅ នៅ​កន្លែង​កើតហេតុ​នេះ ទើបតែ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក៏​ជួប​បញ្ហា​បែប​នេះ​តែ​ម្ដង ។ សាកសព​ជន​រង​គ្រោះ ដឹង​ពី​ម្ចាស់ផ្ទះ​ដែល​បាន​មក​ប្ដឹង​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមិថុនា នេះ​ថា មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​របស់​គាត់ ។ ភ្លាម​ៗ​នោះ សមត្ថកិច្ច​មិន​ទាន់​បាន​ទៅ​ភ្លាម​ទេ លុះ​នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា នេះ ទើបបាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដែល​មាន​នគរបាល​ជំនាញ​ស្រុក និង​ខេត្ត កងរាជអាវុធហត្ថ គ្រូពេទ្យ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។ ពេល​សមត្ថកិច្ច​គាស់​ទ្វា​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​បន្ទប់​ហើម​ស្អុយ​ទៅ​ហើយ ។ តាម​ការ​ពិនិត្យ​លើ​ខ្លួន​សាកសព មាន​ស្នាម​របួស​ពីរ​កន្លែង គឺ​ក្បាល​ខាងស្ដាំ​មួយ​កន្លែង និង​ក​.​ដៃ​ខាងឆ្វេង​មួយ​កន្លែង ដែល​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម 0​មិនមែន​ជា​ករណី​ស្លាប់​ដោយសារ​ជំងឺ​នោះ​ទេ ។ សាកសព​ហើម​ស្អុយ​អាច​ស្លាប់​រយៈពេល​បី​ថ្ងៃមុន​ពេល​ប្រទះ​ឃើញ ។

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​ឃាតករ ដែល​សម្លាប់​មន្ត្រី​ភូមិបាល​ស្រុក​ភ្នំក្រវាញ​នេះ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ៕