ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ជំនាញ​និង​ការ​សិក្សា​ក្នុង​ការ​កសាង​ជំនាញ​លើ​ទីផ្សារ​តាម​រយ​ប្រើ​អ៊ីនធឺណិត

6 ឆ្នាំ មុន

ភ្នំពេញ ៖ ពិព័រណ៍​ជំនាញ និង​ការ​សិក្សា​ឆ្នាំ​២០១៧ បាន​ប្រារព្ធ​ឡើង​ដោយ​ជោគជ័យ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដែល​មាន​អ្នកចូលរួម​ប្រមាណ​២.៤០០​នាក់​។

ភ្នំពេញ ៖ ពិព័រណ៍​ជំនាញ និង​ការ​សិក្សា​ឆ្នាំ​២០១៧ បាន​ប្រារព្ធ​ឡើង​ដោយ​ជោគជ័យ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដែល​មាន​អ្នកចូលរួម​ប្រមាណ​២.៤០០​នាក់​។

ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​លើក​ទី​៨ ដោយ​សមាគម​អតីត​និស្សិត​អាហារ​រូបករណ៍​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ហៅ​កាត់​ថា (FUSAAC) និង​មានការ​ចូលរួម​ជា​អ​ធីប​តី​ភាព​ពី ឯកឧត្តម ហង់ ជួនណា​រ៉ុ​ង រដ្ឋមន្ត្រីក្រសួង​អប់រំ និង លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

អ្នកចូលរួម​ក្នុង​ពិព័រណ៍​ជំនាញ​និង​ការ​សិក្សា​ឆ្នាំ​២០១៧ ជា​ពិសេស​សិស្ស​វិទ្យាល័យ​និង​មហាវិទ្យាល័យ​មានឱកាស​ជួប​អ្នកជំនាញ និង​ទទួល​បាន​គន្លឹះ​ពី​របៀប​ជ្រើស​យក​ជំនាញ​និង​មុខ​វិជ្ជា​សិក្សា​ពី​អ្នកគ្រប់គ្រង​មហាវិទ្យាល័យ​ក្នុងស្រុក​ក៏​ដូច​ជា​អ្នកជំនាញ​ក្នុង​វិស័យ​ផ្សេង​ៗ​។ ព្រឹត្តិការណ៍​នេះ ក៏​បាន​បញ្ចូល​ការ​សម្តែង​និង​កម្មវិធី​កំសាន្ត​ប្រកប ដោយ​ភាព​ច្នៃប្រឌិត​ជុំវិញ​ប្រធានបទ​របស់​ខ្លួន​សម្រាប់​ទស្សនិកជន​ផង​ដែរ​។

ឧកញ៉ា ផូ​ល ប្លែន​ហរ​ហ្គែ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន EZECOM បាន​មាន​ប្រសាសន៍​ថា​៖ “​ជាមួយ​និង​ប្រធានបទ​លើ​ការ​អប់រំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ដើម្បី​កសាង​ជំនាញ​លើ​ទីផ្សារ EZECOM ធ្វើការ​គាំទ្រ​យ៉ាង​មុតមាំ​លើ​ព្រឹត្តិការណ៍​នេះ ព្រោះ​យើង​មាន​គោលបំណង​រួម​គ្នា​ក្នុង​ការ​ជួយ​ជម្រុញ​ដល់​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ច្នៃប្រឌិត​និង​បច្ចេកវិទ្យា​ទំនាក់ទំនង​”​។