ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ជនជាតិ​អូស្ត្រាលី​បង្ហោះ​ដ្រូ​ន​ឡើង​ជ្រញ់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ បាន​នាំ​ខ្លួន​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​បង្ហោះ​ដ្រូ​ន ដើម្បី​ឲ្យ​ចៅក្រម​សាកសួរ​ឡើង​វិញ​ដើម្បី​បិទ​ការ​ស៊ើបសួរ និង​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ជំនុំជម្រះ ។

គួ​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ Jame Ricketson ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិ​អូស្ត្រាលី ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៧ ក្រោម​បទ​«​ប្រមូលផ្តុំ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ អំពើ​ទទួល ឬ​ប្រមូលផ្តុំ​ដើម្បី​ផ្តល់​ព័ត៌មានវិទ្យា ឬ​សលាក​ប​ត្រដែ​លអាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» ។ ការ​ចោទប្រកាន់​នេះ​ធ្វើ​ឡើង​តាម​មាត្រា​៤៤៦ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ 

គួរ​រំលឹក​ថា បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​នេះ​ជាប់​ពាក់ព័ន្ធ​ថា បាន​បង្ហោះ​កាមេរ៉ា​ថត​ផ្តិត​យក​រូបភាព​(​ដ្រូ​ន​)​ពីលើ​អាកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៧ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ផែន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​ចាប់​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​បទល្មើស​ខាងលើ​នេះ ៕