ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុកម៉ូតូ​ស្លា.ប់ម្នាក់ទាំងរលឹមស្រិចៗ​

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ជាង​ធ្វើ​ផ្ទះ​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ដឹក​កាក​ស្រា​បៀរ​បុក កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​មន្ទីរ​រ៉ែ និង​ថាមពល ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ។

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ជាង​ធ្វើ​ផ្ទះ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត​ដឹក​កាក​ស្រា​បៀរ​បុក កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​មន្ទីរ​រ៉ែ និង​ថាមពល ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាច​ណ៏​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​នឹង​កន្លែង​កើតហេតុ​ថា ៖ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កើតឡើង បង្ក​ឲ្យ​មនុស្ស​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ត្រូវ​បាន​រថយន្ត ហ៊ី​យ៉ា​ន់​ដាយ ព​ណ៏​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-2528 បើកបរ​ដោយ​យុវជន​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ​) ហើយ​ទុក​រថយន្ត​ឲ្យ​បុរស​ម្នាក់​ធ្វើការ​ជាមួយ​គ្នា​មក​បើក​យក​ទៅ​ផ្ទះ​ថៅកែ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ប្រហែល​មួយ​ម៉ោង​ក្រោយ​កើតហេតុ ។ ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក ស៊ី​រ៉ូ​ស ព​ណ៏​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ជន​រង​គ្រោះ​ឈ្មោះ ប៉ា​ង មិន​ហៃ ជនជាតិ​វៀតណាម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​មាន​ទីលំនៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មានមុខ​របរ​ជាង​ផ្ទះ ។ ដោយឡែក យោង​តាម​ប្រភព​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ជន​រង​គ្រោះ ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ចេញពី​ក្រុងព្រះសីហនុ (​ពី​លិចទៅ​កើត​) ហើយ​បាន​ឆ្លង​ផ្លូវបត់​ឆ្វេង ជិត​ដល់​គ្រោះ​ក្រហម​ទៅ​ហើយ ស្រាប់តែ​មាន​រថយន្ត​កូរ៉េ​២​តោន​កន្លះ បើកបរ​ក្នុង​ទិស​ដៅ​ចូល​ក្រុងព្រះសីហនុ (​ពី​កើត​ទៅ​លិច​) បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច បាន​យក​ម៉ូតូ និង​រថយន្ត ដែល​សមត្ថកិច្ច​ឃាត់​បាន នៅ​ជិត​កន្លែង​កើតហេតុ​ចម្ងាយ​ជិត​៤​គីឡូម៉ែត្រ បន្ទាប់​ពី​តៃកុង​រថយន្ត​ព្យាយាម​រត់គេច​ខ្លួន ក្រោយ​បង្ក​គ្រោះ​ថ្នាក់លើ​ផ្លូវជាតិ​រួច​មក ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត រង​ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕