ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន​ធ្វើ​ឱ្យ​ជ្រុះ​សក់

6 ឆ្នាំ មុន

ក្រៅពី​ហេតុផល​តំណពូជ និង​កង្វះ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​សក់ អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ទម្លាប់​នៃ​ការ​ថែរក្សា​សក់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​វា​អាច​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ជ្រុះ ។

ខាងក្រោម​នេះ​គឺជា​

ក្រៅពី​ហេតុផល​តំណពូជ និង​កង្វះ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​សក់ អ្នក​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ទម្លាប់​នៃ​ការ​ថែរក្សា​សក់​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែល​វា​អាច​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ជ្រុះ ។

ខាងក្រោម​នេះ​គឺជា​កំហុសឆ្គង​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឱ្យ​សក់​របស់​អ្នក​កាន់តែ​ស្តើង និង​ខូច ។

១-​លាង​សក់​ជាមួយ​ទឹក​ក្តៅ
ទឹក​ក្តៅ​អាច​ដក​ជាតិ​ទឹក​ពី​សក់​របស់​អ្នក និង​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ខូច ។ អ្នក​គួរតែ​ប្រើ​ទឹក​ក្តៅ ឧ​ណ្ឌ​ៗ និង​ប្តូរ​ទឹក​ក្តៅ​ទៅ​ជា​ទឹក​ត្រជាក់​វិញ​នៅ​ពេល​ដែល​អ្នក​ចង់​លាង​សម្អាត​សក់ ។ ម្យ៉ាងទៀត​ទឹក​ក្តៅ​មិនល្អ​នោះ​ទេ​ចំពោះ​ស្បែក​ក្បាល​ដោយសារ​វា​អាច​កម្ចាត់​ប្រេង​ធម្មជាតិ​ដែល​មាននៅ​លើ​ស្បែក​ក្បាល​របស់​អ្នក ។

២-​សិតសក់ ឬ​ស​ម្ងួ​ត​សក់​ខ្លាំង​ពេក
អ្នក​គួរតែ​ដឹង​ថា​សក់​របស់​អ្នក​ងាយ​នឹង​បែក​ចុង ឬ​ខូច​នៅ​ពេល​សើម ។ ការ​ចង​សក់​តឹង​ខ្លាំង សិតសក់​ខ្លាំង​ពេក​ឬ​ញី​សក់​ខ្លាំង​នៅ​ពេល​សក់​សើម​នឹង​ធ្វើ​ឲ្យ​ឫស​សក់​កាន់តែ​ខ្សោយ និង​នាំ​ឱ្យ​បញ្ហា​សក់​ជ្រុះ​កើតឡើង ។ ការ​ញី​សក់ និង​ស​ម្ងួ​ត​សក់​ខ្លាំង​ពេក​ក៏​ធ្វើ​ឲ្យ​សក់​ឆាប់​ខូច​ផង​ដែរ ។ ដើម្បី​ធ្វើ​ឲ្យ​សក់​មាន​សុខភាព​ល្អ អ្នក​គួរតែ​បណ្តោយ​ឲ្យ​សក់​ស្ងួត​ដោយ​ធម្មជាតិ ។

៣-​ស្ទីល​ម៉ូ​ដ​សក់​តឹង
និន្នាការ​នៃ​ការ​ធ្វើ​ម៉ូ​ដ​សក់​នា​ពេល​បច្ចុប្បន្ន​រួម​មាន​ទាំង​ការ​ក្រង​សក់ និង​ម៉ូ​ដ​ផ្សេង ៗ​ទៀត​។ ការ​ក្រង​សក់​តឹង​ខ្លាំង​នឹង​ដាក់​សម្ពាធ​ដល់​ឫស​សក់ និង​ស្បែក​ក្បាល ។ ការ​ទាញ​សក់​តឹង​ពេក​ក៏​ធ្វើ​ឱ្យ​សក់​ងាយ​ខូច ហេតុ​ដូចនេះ​ហើយ​អ្នក​គួរតែ​ចៀសវាង​នៅ​ម៉ូ​ជ​សក់​ណា​ដែល​តឹង​ខ្លាំង​ពេក ។

៤-​មិន​ប្រើ​ប្រេង​ជំនួយ​សក់
ប្រសិនបើ​អ្នក​មិន​ប្រើ​ប្រេង​ធម្មជាតិ​ដើម្បី​ជំនួយ​សក់ ដោយសារ​តែ​ក្លិន ឬ​គិត​ថា​វា​ស្អិត​ពេក​នោះ អ្នក​គួរតែ​ចាប់ផ្តើម​ថែរក្សា​សុខភាព​សក់​ដោយ​ប្រេង​ធម្មជាតិ​ទាំងនេះ​ព្រោះ​វា​មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​ដែល​សក់​របស់​អ្នក​ត្រូវការ ។ ប្រេងលាបសក់​ដូច​ជា​ប្រេងដូង ប្រេង​អូ​លីវ ប្រេង​អា​ម៉ា​មាន​ប្រយោជន៍​ក្នុង​ការ​ផ្តល់​សារធាតុចិញ្ចឹម​ដល់​ឫស​សក់ ។ ពួក​វា​ជួយ​គ្រប់គ្រង​ការ​ខូចខាត ហើយ​ការ​ម៉ាស្សា​ស្បែក​ក្បាល​យ៉ាង​ហោច​ណាស់ ២​ដង​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ជួយ​ពង្រឹង​ចរន្តឈាម​បាន ៕