ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ឃឹម ចរិយា ទទួលតិច​និក​ពី​លោក​ខៃ ប្រ​សិ​ដ្ឋ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ឃឹម ចរិយា ពិធី​ការិនី​ទូរទស្សន៍​ភី​អិន​អិន​បាន​សម្តែង​រួម​ជាមួយ​លោក​ខៃ ប្រ​សិ​ដ្ឋ សម្រាប់​បទ​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណងជើង​ថា «​ឪពុក​អ្នកក្រ​» ។ តើ​កញ្ញា​ឃឹម ចរិយា​ទទួល​បាន​វិធីសាស្ត្រ​សម្តែង​បែប​ណា

រាជធានី​ភ្នំពេញ ៖ កញ្ញា​ឃឹម ចរិយា ពិធី​ការិនី​ទូរទស្សន៍​ភី​អិន​អិន​បាន​សម្តែង​រួម​ជាមួយ​លោក​ខៃ ប្រ​សិ​ដ្ឋ សម្រាប់​បទ​ចម្រៀង​ថ្មី​មួយ​បទ​មាន​ចំណងជើង​ថា «​ឪពុក​អ្នកក្រ​» ។ តើ​កញ្ញា​ឃឹម ចរិយា​ទទួល​បាន​វិធីសាស្ត្រ​សម្តែង​បែប​ណាខ្លះ​ពី​លោក​ខៃ ប្រ​សិ​ដ្ឋ ជា​តារា​សម្តែង​ជើង​ចាស់ ។ 

កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​ខៃ ប្រ​សិ​ដ្ឋ បាន​មក​ស្រុក​ខ្មែរ​ចូលរួម​ថត​ឈុត​ខារ៉ាអូខេ​បទ «​ឪពុក​អ្នកក្រ​» ដែល​ជា​បទ​ចម្រៀង​អប់រំ​របស់​អង្គការ​មូ​និ​ធិ​សា​វិ​ន ដើម្បី​កុមារ​កម្ពុជា​និង​ច្រៀង​ដោយ​កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា ។ កញ្ញា​ឃឹម ចរិយា ដែល​មានឱកាស​បាន​រួម​សម្តែង​ជាមួយ​លោក​ខៃ ប្រ​សិ​ដ្ឋ ទាំង​មិន​នឹក​ស្មាន​ដល់​បាន​និយាយ​ថា «​នាង​ខ្ញុំ​សូម​អរគុណ​ដល់​លោក​ខៃ ប្រ​សិ​ដ្ឋ ដែល​ជាតា​រា​ជើង​ចាស់​ផ្នែក​សម្តែង តែ​នៅ​មាន​តិច​និក​សម្តែង​បាន​ល្អ​ដដែល​គួរ​ឱ្យ​សរសើរ​បាន​យល់ព្រម​សម្តែង​ជាមួយ​នាង​ខ្ញុំ​ជាតា​រា​ជើង​ថ្មី​ម្នាក់ ។ លោក​ខៃ ប្រ​សិ​ដ្ឋ បាន​ប្រាប់​ចំណុច​មួយ​ចំនួន​ក្នុង​នាម​នាង​ខ្ញុំ​ជាតា​រា​រលក​ក្រោយ​ថាឱ្យ​នាង​ខ្ញុំ​ដាក់​អារម្មណ៍​លេង​ចូល​តួ​តាម​សាច់​រឿង បើ កាច​ៗ​ឱ្យ​ដល់ ឆ្នាស​ៗ​ឱ្យ​សម យំ​ឱ្យ​ដឹង​យំ កុំ​ខ្លាច​គាត់​ជាតា​រា​មុន​អី ត្រូវ​យល់​ពី​អត្ថន័យ ទើប​ទាក់ទាញ​អ្នក​មើល​បាន​។ ប្រការ​ដែល​នាង​ខ្ញុំ​ហ៊ាន​អះអាង​បែប​នេះ មក​ពី​យល់​ថា​នាង​ខ្ញុំ​គោរព​គាត់​មិន​ទាន់​ដាក់​អារម្មណ៍​សម្តែង​ឱ្យ​អស់ ។ លុះ​បានការ​ប្រាប់​បង្ហាញ​ពី​តារា​ក្នុង​ដួងចិត្ត ទើប​នាង​ខ្ញុំ​ហ៊ាន​សម្តែង ហើយ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ។ នាង​ខ្ញុំ​រំពឹង​ថា បងប្អូន​ពិតជា​គាំទ្រ​បទ​ថ្មី និង​ការ​សម្តែង​របស់​បងប្រុស​ខៃ ប្រ​សិ​ដ្ឋ​ឡើង​វិញ​ក្រោយ​ខកខាន​ទស្សនា​រាប់​ឆ្នាំ​មក » ។

លោក​ខៃ ប្រ​សិ​ដ្ឋ ដែល​សម្ដែង​ជា​តួអង្គ​ឪពុក​ជា​អ្នក​ក្រីក្រ​និយាយ​ថា «​បទ​នេះ​បង្ហាញ​ពី​គុណ​ឪពុក​ដែល​ខិតខំ​ចិញ្ចឹម​បីបាច់​កូន ចាប់តាំងពី​ចាប់កំណើត​មក ទោះបីជា​ឪពុក​អ្នកមាន ឬ​ជា​ឪពុក​អ្នកក្រ​ក្ដី ហើយ​ក៏​បាន​ប្រៀបធៀប​ពី​ជីវភាព​រស់នៅ​របស់​ឪពុក​អ្នកមាន និង​ឪពុក​អ្នកក្រ​ផង​ដែរ ដែល​មានការ​ប្រឹងប្រែង​តស៊ូ​ដើម្បី​កូន ដូច​ៗ​គ្នា​»​។ ​បទ​«​ឪពុក​អ្នកក្រ​» នឹង​ចេញ MV ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

កញ្ញា​ឃឹម ចរិយា ជា​អតីត​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១ កញ្ញាឯក​សាប៊ូ​លុ​ច្ស​ឆ្នាំ​២០០៥ ។ បន្ទាប់​មក​ក្លាយជា​ពិធី​ការិនី​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ជា​ច្រើន​ឆ្នាំ មុន​ពេល​ទៅ​ទូរទស្សន៍​ម៉ា​យ​ធី​វី៕