ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ…! ទៅរកមើលកន្លែងដាក់​ចង្រិត ដូចទៅរក​ស្លា.ប់​

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​​ បន្ទាប់​ពី​បុរស​ជា​ឪពុក​​ប្រទះ​ឃើញ​​កូនប្រុស​​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម កាលពី​ព្រឹក​ថ្ងៃ​ទី​ទី​២៩ មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​សួស្តី ឃុំ​តា​លាស់ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ដោយ​ឃើញ​លើ​ដងខ្លួនកូនប្រុសបាន​​រលាកភ្លើង​របកស្បែក ​និង​មាន​ឈាម​ពេញ​ខ្លួន​ ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​​ បន្ទាប់​ពី​បុរស​ជា​ឪពុក​​ប្រទះ​ឃើញ​​កូនប្រុស​​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​ព្រឹក​ថ្ងៃ​ទី​ទី​២៩ មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​សួស្តី ឃុំ​តា​លាស់ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ដោយ​ឃើញ​លើ​ដងខ្លួនកូនប្រុសបាន​​រលាកភ្លើង​របកស្បែក ​និង​មាន​ឈាម​ពេញ​ខ្លួន​ ។

ប្រភព​​ពី​អាវុធហត្ថ​​បន្តទៀត​​ថា ជន​រង​គ្រោះ​ខាងលើ ​ឈ្មោះ​ឆុ​ន ឈើ​យ អាយុ​៣៤​ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​កើត
ហេតុ​​។ បើ​តាម​ឪពុក​​ឱ្យ​ដឹង​​ថា កូនប្រុស​គាត់​បាន​ចេញពីផ្ទះ​ ទៅ​រក​មើល​កន្លែង​ដាក់​ចង្រិត​តាំងពី​យប់​មក​ម្ល៉េះ ហើយ​​អត់​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​​ទេ តែក៏មិនចាប់អារម្មណ៍ដែរ ។ លុះ​នៅ​ម៉ោង​កើតហេតុ គាត់​បាន​ដើរ​តាម​​ទៅរក​​មើល ក៏ស្រាប់​​ប្រទះ​ឃើញ​កូនប្រុស​​បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយនៅ​លើ​ខ្លួន​បាន​របកស្បែក​យ៉ាង​អាណោចអាធ័ម​បំផុត ។ ​ចំពោះ​មូលហេតុ​ សង្ស័យ​អាច​ពេល​ទៅ​មើល​កន្លែង​ដាក់​ចង្រិត​នោះ ជន​រង​គ្រោះ​​បាន​ទៅ​ប៉ះ​តំណ​​ភ្លើង ​ទើប​បណ្តាល​ឱ្យ​ឆក់​​បែប​នេះ ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ ​ក្រោយ​​ពិនិត្យ​​​កោសល្យ​រួច បាន​បញ្ជូន​ឱ្យ​ក្រុម​គ្រួសារ ​ធ្វើបុណ្យ​តាម​ប្រពៃណី ។