ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​​គេចធ្វើអី​ បើយើង​ខ្លាំង​​ចឹង… ក្រោយបើកឡានបំបុកមនុស្សទាំងកំរោល​

6 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ពិតជា​ឈាម​​ស្រែក​ស្បែ​កហៅមែន ទោះ​​ជា​ចង់​រត់​ទៅ​ដល់​ជើងមេឃក៏នៅតែ​គេច​មិន​ផុត ​​ករណី​ឃាតក.ម្ម​កាល​ពី​​១​ខែ​មុន​​ ដោយ​ជនសង្ស័យត្រូវបាន​ឃាត់ខ្លួន ​កាលពី​​វេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃ​ទី​២៨ មិថុនា​​ ស្ថិតត្រង់​​ចំណុច​ផ្សារ​ថ្ម ​ក្នុងភូមិ​អូ​រ​ស្មាច់ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដ​មាន​ជ័យ​ ខណៈ​ជនសង្ស័យ​​កំពុង​ជិះ​ម៉ូតូ​មក​​ពី​ធ្វើការ​​សំណង់​​វិញ ។

ខេត្តសៀមរាប​ ៖ ពិតជា​ឈាម​​ស្រែក​ស្បែ​កហៅមែន ទោះ​​ជា​ចង់​រត់​ទៅ​ដល់​ជើងមេឃក៏នៅតែ​គេច​មិន​ផុត ​​ករណី​ឃាតកម្ម​កាល​ពី​​១​ខែ​មុន​​ ដោយ​ជនសង្ស័យត្រូវបាន​ឃាត់ខ្លួន ​កាលពី​​វេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃ​ទី​២៨ មិថុនា​​ ស្ថិតត្រង់​​ចំណុច​ផ្សារ​ថ្ម ​ក្នុងភូមិ​អូ​រ​ស្មាច់ សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដ​មាន​ជ័យ​ ខណៈ​ជនសង្ស័យ​​កំពុង​ជិះ​ម៉ូតូ​មក​​ពី​ធ្វើការ​​សំណង់​​វិញ ។

​ប្រតិបត្តិការ​នេះ​ ធ្វើឡើងដោយ​​​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ​និងមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត ​​សហ​ការ​​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តឧត្តរមានជ័យ ​និងមាន​​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាបផង​ដែរ ។

​ជន​សង្ស័យខាងលើមាន​​ឈ្មោះ​ហួត​ កុង ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ជាអ្នក​បើក​រថយន្ត​​ឱ្យ​ក្រុមហ៊ុន ​មាន​ស្រុក​កំ​ណើត​នៅ​ភូមិ​ធម្មជាតិ ​ឃុំ​ស​ន្ទុ​ក ​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ ។ ជននេះ​​ បាន​ប្រព្រឹត្ត​​​ឃាត​​កម្ម ដោយ​​បើក​រថយន្ត​បំ​បុក​ជន​រង​គ្រោះ​ បណ្តាលឱ្យ​​ឱ្យ​ស្លាប់ ​កាល​ពី​​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១៧ នៅ​​វេលា​ម៉ោង​០៧​ស្ថិត​នៅ​ចំណុច​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូ​និគម ខេត្តសៀមរាប ​ហើយ​រត់គេច​ខ្លួន​​បាន​​ជាង​១​ខែ ​។ ដោយឡែក​ ខាង​ជន​រង​គ្រោះ​ទាំង​២​នាក់ ​​១​-​ឈ្មោះ​នាក់ សា​វុ​ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ស្លាប់​) និង​​២​-​ឈ្មោះ ប៉ា​ល់ តុល ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ (​របួសធ្ងន់​) អ្នក​ទាំង​២​នាក់ រស់​នៅ​ភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀម​​រាប ​។

គួរបញ្ជាក់ថា ករណី​ឃាតកម្ម​​​បើក​រថយន្ត​បំ​បុក​ជន​រង​គ្រោះ​​នេះ កើតឡើងស្ថិត​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន «រតនៈ​ចិន្តា» ក្នុងភូមិ​ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូ​និគម ខេត្តសៀមរាប ​កាលពីរ​វេលា​ម៉ោង​​០៧​ថ្ងៃ​ទី​១៦ ឧសភា​ ​។  ជន​រង​គ្រោះ និងជនសង្ស័យ​បាន​ស្គាល់គ្នា និងជា​បុគ្គលិក​បើក​រថយន្ត​​ឱ្យ​ក្រុមហ៊ុន​ជាមួយ​គ្នា ​ខណៈ​កំពុង​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នានៅ​មុខ​ភោជនីយ​ដ្ឋាន​​ ក៏​ស្រាប់​ទាស់​សម្តី​គ្នា ។ ជនសង្ស័យ​​​ឈ្មោះ​ហួត កុង ដើរ​ចេញ​ទៅ​យក​រថយន្តបើក​បុក​ទៅ​លើ​ជន​រង​គ្រោះ​ផ្អិ​ប​នឹង​រថយន្ត​ធំ ​បណ្តាល​ឱ្យ​ស្លាប់ម្នាក់ នៅ​នឹង​កន្លែង​ផឹកស៊ី​ និង​ជន​រង​គ្រោះ​មា្ន​ក់​ទៀត​របួសធ្ងន់ ខណៈ​ពេល​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ជាប់​ព្រំដែន​ថៃ ក្នុង​ទឹកដី​ខេត្តឧត្តរមានជ័យ​ ។