ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​កុំព្យូទ័រ​ទាំង​7 ដែល​ល្អ​ជាងគេ​ក្នុង​ឆ្នាំ​2017​នេះ

6 ឆ្នាំ មុន

១-​កម្មវិធី​ការពារ​មេរោគ BitDefender Antivirus Free Edition ៖
កម្មវិធី​នេះ​ជួយ​ការពារ​កុំព្យូទ័រ​របស់​អ្នក​ពី​មេរោគ​, Ransomware និង Malware បាន​យ៉ាង​ងាយស្រួល ។ អ្នក​អាច​ពឹងផ្អែក​លើ​វា​ដើម្បី​កម្ចាត់​មេរោគ​បាន​យ៉ាង​លឿន ។

១-​កម្មវិធី​ការពារ​មេរោគ BitDefender Antivirus Free Edition ៖
កម្មវិធី​នេះ​ជួយ​ការពារ​កុំព្យូទ័រ​របស់​អ្នក​ពី​មេរោគ​, Ransomware និង Malware បាន​យ៉ាង​ងាយស្រួល ។ អ្នក​អាច​ពឹងផ្អែក​លើ​វា​ដើម្បី​កម្ចាត់​មេរោគ​បាន​យ៉ាង​លឿន ។

២-​កម្មវិធី WPS Office Free ៖
កម្មវិធី​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​កម្មវិធី Microsoft Office វា​រួម​មាន​ឧបករណ៍​សម្រាប់​បង្កើត​ឯកសារ Word, Presentation និង Spreadsheet ជាដើម ។ វា​ក៏​អាច​បើក​ឯកសារ​របស់ Microsoft Office បាន​ដែរ និង​មាន Templates ស្អាត​ៗ​ជា​ច្រើន ។

៣-​កម្មវិធី​ស្តាប់​ចម្រៀង MusicBee ៖
កម្មវិធី​នេះ​គឺជា​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវការ​រៀបចំ​ចម្រៀង​គ្រប់​ប្រភេទ និង​គ្រប់​ទំហំ ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ក្នុង​ការ​ស្តាប់​ចម្រៀង ។ វា​ក៏​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​ស្តាប់​វិទ្យុ​លើ​អុ​ី​ន​ធើ​រ​ណេ​ត និង​ស្តាប់ Podcast បាន​ដែរ ។

៤-​កម្មវិធី​កែ​រូបភាព GIMP ៖
GIMP មាន​ឧបករណ៍​ល្អ​ៗ​ជា​ច្រើន​ដូច​ជា Clone Stamp, Healing brush, Transformation, Smart Selection និង Filter ពី​សាមញ្ញ​ទៅ​ឆើតឆាយ​ច្នៃប្រឌិត ។ កម្មវិធី​នេះ​ក៏​មាន​ចំណុច​ពិសេស​ថ្មី​ៗ​ដែល​អាច​ឲ្យ​អ្នក​ទាញ​យក​បាន​ពី​អ្នក​ផលិត​ស្ម័គ្រចិត្ត​របស់​ពួក​គេ​ផង​ដែរ ។

៥-​កម្មវិធី​អាន PDF Foxit Reader ៖
កម្មវិធី Foxit Reader នេះ​អាច​អាន​, កែប្រែ​, បង្កើត​ឯកសារ PDF និង​ថែម​ទាំង​ប្តូរ​វា​ពី PDF ទៅ​កាន់​ឯកសារ Microsoft Office និង​អាច​ស្កេ​ន​ឯកសារ​ផង​ដែរ ។ វា​ក៏​ភ្ជាប់​មក​ជាមួយ​ចំណុច​ផ្សេង​ៗ​ទៀត​ដូច​ជា Annotation, Cloud Sharing និង​ជម្រើស​ផ្នែក​សន្តិសុខ​ដែល​អាច​ការពារ​អ្នក​ពី​ហានិភ័យ​ផ្សេង​ៗ​ទៀត​ផង ។

៦-​កម្មវិធី​ទាញ​វី​ដេ​អូ​ពី YouTube Freemake Video Downloader ៖
កម្មវិធី​នេះ​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​៩៣​លាន​នាក់​ទៅ​ទៀត​នៅ​ទូ​ទាំង​ពិភពលោក ។ វា​អាច​ទាញ​យក​វី​ដេ​អូ​ពី​គ្រប់​គេហទំព័រ​ធំ​ៗ​ដូច​ជា YouTube និង Vimeo ហើយ​វា​អាច​ប្តូរ Format និង Save ចូល​ក្នុង​កុំព្យូទ័រ​, ស្មា​ត​ហ្វូ​ន​, Tablet និង​ម៉ាស៊ីន​លេង​ហ្គេ​ម​របស់​អ្នកផង​ដែរ​។ វា​ងាយស្រួល​ប្រើប្រាស់ និង​មាន​ល្បឿន​លឿន​ថែម​ទៀត ។

៧-​កម្មវិធី​កែ​វី​ដេ​អូ Lightworks ៖
មិន​ថា​អ្នក​ចង់​កែប្រែ​បន្តិចបន្តួច​លើ​វី​ដេ​អូ​ដែល​ទើបតែ​ថត​ចេញពី​ស្មា​ត​ហ្វូ​ន ឬ​អ្នក​ចង់​រៀបចំ​វី​ដេ​អូ​គុណភាព​ខ្ពស់​ឲ្យ​ក្លាយជា​ភាពយន្ត​មួយ​ដើម្បី​បង្ហោះ​ចែកចាយ​នោះ​ទេ Lightworks អាច​ធ្វើ​បាន។ វា​ជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​ដែល​ធ្លាប់​បាន​ត្រូវ​ប្រើប្រាស់​មក​ផលិតភាព​យន្ត​ហូ​លី​វូ​ត​ពិត​ៗ​ទៀត​ផង ៕