ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​4​យ៉ាង​ក្នុង​ការ​ថែរក្សា​កាស​ទូរស័ព្ទ

6 ឆ្នាំ មុន

កាស​ទូរស័ព្ទ​របស់​អ្នក​មិន​អាច​ចៀស​ផុត​ពី​ការ​ខូច ឬ​ដាច់​នោះ​ទេ ជា​ពិសេស ប្រសិនបើ​អ្នក​ប្រើ​វា​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ស្តាប់​បទ​ចម្រៀង ឬ​វិទ្យុ​នៅ​លើ​ទូរស័ព្ទ ។

យ៉ាងណា​ក្តី ការ​ប្រើប្រាស់​កាស​អាច​ពាក់ព័ន្ធ​នឹង​អាយុកាល​របស់​វា ហើយ​ខាងក្រោម​នេះ​គឺ

កាស​ទូរស័ព្ទ​របស់​អ្នក​មិន​អាច​ចៀស​ផុត​ពី​ការ​ខូច ឬ​ដាច់​នោះ​ទេ ជា​ពិសេស ប្រសិនបើ​អ្នក​ប្រើ​វា​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ស្តាប់​បទ​ចម្រៀង ឬ​វិទ្យុ​នៅ​លើ​ទូរស័ព្ទ ។

យ៉ាងណា​ក្តី ការ​ប្រើប្រាស់​កាស​អាច​ពាក់ព័ន្ធ​នឹង​អាយុកាល​របស់​វា ហើយ​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ថែរក្សា​ឲ្យ​បាន​យូរ ។

១-​ប្រើប្រាស់​ដោយ​ថា្ន​ក់​ថ្នម ៖
ពេល​ដែល​អ្នក​ចង់​ដក​កាស​ចេញពី​ទូរស័ព្ទ សូមកុំ​កន្ត្រាក់​ខ្សែ​វា​ចេញ ។ អ្នក​គួរតែ​ដក​វា​ដោយ​ទាញ​គល់​កាស ។ ជាមួយ​គ្នា​នេះ ចៀសវាង​ការ​រុំ​កាស​ទុក​ជុំវិញ​ទូរស័ព្ទ​, MP3 Player ឬ​រុំ​ព័ទ្ធ​ខ្លួន​វា ព្រោះ​ខ្សែ​កាស​មិន​រឹង​មាំ​ដូច​អ្នក​គិត​ទេ ។

២-​ចងវា​ទុក​ឲ្យ​បាន​ត្រឹមត្រូវ ៖
ដូចដែល​បាន​ប្រាប់​មក​ខាងលើ អ្នក​គួរតែ​ចៀសវាង​ការ​បត់បែន​វា​ខ្លាំង​ពេក និង​ចៀសវាង​ទុក​វា​ក្នុង​កន្លែង​តូច​ចង្អៀត​ដូច​ជា ហោប៉ៅ​ខោ ឬ​អាវ​ជាដើម ។
វិធី​មួយ​ក្នុង​ការ​រុំខ្សែ​កាស​ដោយ​ត្រឹមត្រូវ​នោះ​គឺ​រុំ​វា​តាម​លេខ​៨ ។

៣-​រក​កន្លែង​ទុក​ត្រឹមត្រូវ ៖
ដូចដែល​បាន​រៀបរាប់​មុន ការ​ដាក់​វា​ក្នុង​កន្លែង​តូច​ចង្អៀត​ហើយ​ភ្លេច​នៅ​ទីនោះ​អស់​រយៈពេល​យ៉ាង​យូរ គឺ​មិនល្អ​ទេ ។ ដូច្នេះ អ្នក​ត្រូវ​តែ​ទុក​វា​នៅ​ក្នុង​កន្លែង​ណាមួយ ឬ​ក្នុង​កាបូប​តូច​មួយ​ដែល​មិន​ធ្វើ​ឲ្យ​វា​បត់បែន​ខ្លាំង ។ 

សម្រាប់​កាស​ធំ​ៗ សូមអ្នក​ទុក​វា​ក្នុង​ប្រអប់​ដែល​ឲ្យ​មក​ស្រាប់ ។

៤-​សម្អាត​វា​ជា​ប្រចាំ  ៖
ធូលី និង​អាចម៍ត្រចៀក​ក៏​ជា​បញ្ហា​មួយ​ផង​ដែរ ។ អ្នក​អាច​ជូត​វា​ចេញ​ដោយ​ប្រើប្រាស់​ក្រណាត់​សើម ប្រើប្រាស់​ទឹក​ក្តៅ​ឧណ្ហ​ៗ និង​ដាក់​សាប៊ូ​បន្តិច ឬ​អាច​ប្រើប្រាស់​សំឡី​ត្បាល់​ត្រចៀក ឬ​ឈើចាក់ធ្មេញ​ដើម្បី​សម្អាត​កន្លែង​តូច​ៗ​ផង ដែរ ៕​