ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​៣​នាក់ និង​ថ្នាំ​ញៀន​៦​កញ្ចប់

6 ឆ្នាំ មុន

ខេត្តកំពត ៖ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​ស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀ.ន​២​កន្លែង​នៅ​ក្នុង​ក្រុង​កំពត ។

ខេត្តកំពត ៖ កម្លាំង​អន្តរាគមន៍​ឈុត​ខ្មៅ​ស្នងការ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​២​កន្លែង​នៅ​ក្នុង​ក្រុង​កំពត ។

លោក​វរសេនីយទោ លក ញ៉ា​វ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ កម្លាំង​បាន​ចុះ​បង្ក្រាប​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។ ក្នុង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជន​ប្រើប្រាស់ និង​ចែកចាយ​បាន​ម្នាក់ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន បាន​ចំនួន​២​កញ្ចប់​តូច ។ ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ គង់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​ខាងលើ ។ លោក​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច​ដដែល កម្លាំង​សមត្ថកិច្ច បាន​ចុះ​បង្ក្រាប​មុខសញ្ញា​មួយ​កន្លែង​ទៀត នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដំបូង​កម្លាំង​បាន​ឃាត់ខ្លួន​មុខសញ្ញា​នៅ​តាម​ផ្លូវ ដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ហើយ​នាំ​មក​ឆែកឆេរ​ដល់​ផ្ទះ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​៤​កញ្ចប់​តូច ។ ហើយ​ក៏​ឃាត់ខ្លួន​បាន​២​នាក់ នាំ​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ ។ លោក​វរសេនីយទោ លក ញ៉ា​វ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ពីរ​នាក់​នេះ​មានឈ្មោះ ប៊ូ វ៉ា​ន់​អឺ​ង អាយុ​២៦​ឆ្នាំ​(​ប្តី​) និង​ឈ្មោះ យិ​ន វ៉េ​ត អាយុ​២៦​ឆ្នាំ​(​ប្រពន្ធ​) ។ មានកូន​ពីរ​នាក់​ក្នុង​បន្ទុក ប្រុស​ទាំង​ពីរ កូនប្រុស​បង មាន​អាយុ​៦​ឆ្នាំ កូន​ប្អូន​មាន​អាយុ​៥​ខែ ។ 

ក្រោយ​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ និង​អនុវត្ត​តាម​នីតិវិធី ៕