ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​ព្រឹក​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​០៦​និង​៣០​នារី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ នេះ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ដែល​មក​រស់នៅ និង​ប្រកប​មុខរបរ​ដោយ​ខុសច្បាប់​បាន​ចំនួន​១៤​នាក់ ។

ប្រតិបត្តិ​ការណ៍​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខុសច្បាប់​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ក្រោយ​ការ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។ ដោយ​ការ​ចុះ​ឃាត់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​២​គោលដៅ​ផ្សេង​គ្នា ដែល​គោលដៅ​ទី​១​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន​៣​នាក់ ស្រី​ម្នាក់ និង​គោលដៅ​ទី​២​ឃាត់ខ្លួន​បាន​១១​នាក់ ស្រី​២​នាក់ ។

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ដែល​ត្រូវ​បាន​សមត្ថកិច្ច​អន្តោប្រវេសន៍​ឃាត់ខ្លួន​ទាំង​១៤​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​សាកសួរ និង​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ ៕