ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

៤-​ខ្មោច​បើក​ម៉ូតូ​លើ​ដងផ្លូវ
ម៉ូតូ​មាន​ចលនា​ទៅ​មុខ​ដោយ​គ្មាន​អ្នកបើកបរ​នៅ​ក្រៅ​ក្រុងប៉ារីស ធ្វើ​ឱ្យ​អ្នក​ប្រទះ​ឃើញ​យល់​ថា​ខ្មោច​ជា​អ្នក​បើក ។ ចុង​ក្រោយ​ទើប​ដឹង​ថា ម៉ូតូ​នោះ​បុក​បង្កាន់ដៃ​តាម​ដងផ្លូវ​បណ្តាល​ឱ្យ​ម្ចាស់​ធ្លាក់​ចេញ ប៉ុន្តែ​ម៉ូតូ​មិន​ទាន់​អស់​ល្បឿន​ទៅ​មុខ​ស្រប​បង្កាន់ដៃ ។

១-​ក្រុមហ៊ុន​ប្រហែល​៧០%​នៅ​ចិន​នៅ​តែ​បញ្ចេញ​ជាតិពុល
ក្រសួងបរិស្ថាន​របស់​ចិន​ពិនិត្យ​ឃើញ​ក្រុមហ៊ុន​ប្រហែល​៧០%​នៅ​ក្រុង​ប៉េ​កាំ​ង និង​បរិវេណ​ជុំវិញ​មិន​គោរព​ច្បាប់​បញ្ចេញ​ផ្សែង​ពុល ។

២-​យន្តហោះ​ធុន​តូច​ដាំទីង​បុកដី​នៅ​បារាំង
ក្នុង​ពិធី​បង្ហាញ​ការ​ហោះហើរ​នៅ​ភាគ​ខាងជើង​បារាំង យន្តហោះ​ធុន​តូច​មួយ​គ្រឿង​ភ្លាត់ស្នៀត​ដាំទីង​ក្បាល​បុកដី តែ​អ្នក​បើក​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ។

៣-«T-rex»​ដាយ​ណូ​ស៊័​រ​គ្មាន​រោម
ការ​ស្រាវជ្រាវ​ចុង​ក្រោយ​លើ​«t-rex»​ដាយ​ណូ​ស៊័​រ​សុ​ី​សាច់​ជា​អាហារ ដែល​មាន​អាយុកាល​ប្រហែល​៦៥​លាន​ឆ្នាំ​មុន ជា​ដាយ​ណូ​ស៊័​រ​គ្មាន​រោម ប៉ុន្តែ​លើ​ស្បែក​របស់​វា​មាន​ស្រកា ។

៤-​ខ្មោច​បើក​ម៉ូតូ​លើ​ដងផ្លូវ
ម៉ូតូ​មាន​ចលនា​ទៅ​មុខ​ដោយ​គ្មាន​អ្នកបើកបរ​នៅ​ក្រៅ​ក្រុងប៉ារីស ធ្វើ​ឱ្យ​អ្នក​ប្រទះ​ឃើញ​យល់​ថា​ខ្មោច​ជា​អ្នក​បើក ។ ចុង​ក្រោយ​ទើប​ដឹង​ថា ម៉ូតូ​នោះ​បុក​បង្កាន់ដៃ​តាម​ដងផ្លូវ​បណ្តាល​ឱ្យ​ម្ចាស់​ធ្លាក់​ចេញ ប៉ុន្តែ​ម៉ូតូ​មិន​ទាន់​អស់​ល្បឿន​ទៅ​មុខ​ស្រប​បង្កាន់ដៃ ។

៥-​បាតុករ​ឥណ្ឌា​វាយ​ប៉ូលិស​របួស​នៅ​មុខ​មន្ទីរពេទ្យ
អ្នក​តវ៉ា​ជា​ច្រើន​រយ​នាក់ នៅ​មុខ​មន្ទីរពេទ្យ​ក្រុង​កាន់​ពូ​រ៉ា រដ្ឋ​Uttar Pradesh​ភាគ​ខាងជើង​ឥណ្ឌា ក្រោយ​ពី​និស្សិត​ស្រី​ម្នាក់​រង​ការ​ចាប់រំលោភ​នៅ​ក្នុង​បន្ទប់​ស​ង្រេ្គ​ោះ​បន្ទាន់​របស់​មន្ទីរពេទ្យ ។

៦-​យក​ចំណី​ឱ្យ​ឆ្កែ​ទាំង​ជើង​ពិការ
ព្រះសង្ឃ​ថៃ​ពិការ​ជើង​មួយ​អង្គ បាន​លោត​ដើរ​ជើង​ម្ខាង​យក​ចំណី​ឱ្យ​ឆ្កែ​ដែល​គេ​បោះបង់​ចោល​ជា​រៀងរាល់ថ្ងៃ ។

៧-​កីឡាករ​បាល់បោះ​ជនជាតិ​អា​មេ​រិ​ក​ទៅ​លេង​មិត្តភក្តិ​លោក​គី​ម ជុង​អ៊ុ​ន
លោក​ដេ​នី​ស រ៉ុ​ត​មេន អតីត​កីឡាករ​បាល់បោះ​NBA​បាន​ទៅ​ជួប​មិត្តភក្តិ​ជា​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន នៅ​ក្រុង​ព្យុ​ង​យ៉ាង  ។

៨-​ក្រុមហ៊ុន​អាកាសចរណ៍​Qantas Airlines​ដេញ​អ្នកដំណើរ​ចុះ ព្រោះ​ខ្លាច​ធ្ងន់​លើស​ចំណុះ
ក្រុមហ៊ុន​អាកាសចរណ៍​Qantas Airlines របស់​អូស្ត្រាលី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ដេញ​អ្នកដំណើរ​មួយ​ចំនួន​ចុះ ព្រោះ​ខ្លាច​ធ្ងន់​ពេក ។

៩-​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​លាលែង​ពី​តំណែង ព្រោះ​បារម្ភ​ពី​វិបត្តិ​សម្ព័ន្ធមិត្ត​អា​រ៉ាប់
ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កា​តា បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​គ្រោង​លាលែង​តំណែង​ក្រោយ​ពី​មាន​វិបត្តិ​ការទូត​ជាមួយ​អា​រ៉ាប់ ។

១០-​ក្រុម​វិនិយោគ​កា​តា​នាំគោ​រស់​៤០០០​ក្បាល​ផលិត​ទឹកដោះ​បំពេញតម្រូវការ​ក្នុង​ប្រទេស
គោ​ចំនួន​៤០០០​ក្បាល បាន​ដឹក​តាម​យន្តហោះ​ចូល​ប្រទេស​ដើម្បី​ផលិត​ទឹកដោះ​បំពេញតម្រូវការ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​កា​តា ក្រោយ​ពី​កើត​វិបត្តិ​នៃ​ការ​កាត់​ផ្តាច់​ការទូត​នៅ​មជ្ឈិមបូព៌ា ៕