ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់​! បុក​ឡើង​ដាច់​.​ក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ពីរ​គ្រឿង​ជិះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​បុក​គ្នា​នៅ​ផ្លូវបំបែក​ជា​បួន ធ្វើ​ឲ្យ​ម៉ូតូ​មួយ​គ្រឿង​ដាច់​ត្រឹម​.​ក​ម៉ូតូ និង​កង់​មុខ​ចេញពី​ម៉ូតូ អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ចំណុច​ផ្លូវ​៣១០​កែង​និង​៦៣ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER X ពណ៌​ខ្មៅ​បិទ​តែម​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១GJ-៧៨៥៧ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៦៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក YAMAHA ពណ៌​ខ្មៅ​លាយ​ក្រហម អត់​មាន​ស្លាក​លេខ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣១០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ ZOOMER X ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ ZOOMER X ខ្ទាត​ចេញពី​កន្លែង​កើតហេតុ​១០​ម៉ែត្រ ឡើង​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់ជើង​ខាងឆ្វេង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក ហុង​ហាក់ ម៉ូតូ​រង​កា​ខូចខាត​ក្រពឹត និង​បែក​ចំហៀង​ខាងឆ្វេង និង​បាក់ដៃ​ចង្កូត​ខាងស្ដាំ ។ ដោយឡែក​ខាង​ម៉ូតូ YAMAHA វិញ រង​កា​ខូចខាត​ដាច់​ត្រឹម​.​ក​ម៉ូតូ និង​កង់​ចេញ​មួយ​កំណាត់​ខាង​មុខ ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួស​បែក​មុខ​បែក​មាត់​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​នៅ​គ្លីនិក សុខលាភ​មេត្រី ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច ជំនាញ​បាន​មក​ធ្វើការ​វាស់វែង រួច​ហើយ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕