ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យហ្វេសប៊ុក… ធ្វើមិនស្រួល​គឺខូច​​ឈ្មោះហើយ​​

6 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ដោយសារតែ​បានប៉ះពាល់​សាលាខ្លាំងពេក បន្ទាប់​ពី​រូបភាព​មួយ​​បានបង្ហោះ​លើហ្វេសប៊ុកចោទថា អ្នក​បើក​រថ​យន្ត​​​​​សាលា​​វេស្ទើនអង្គុយលើក្បាល​រថយន្ត​សាលា​ថា ​​បាន​​​​បែក​​​ថ្នាំនឡ ក៏​ត្រូវ​បាន​គណៈគ្រប់គ្រង​​​សាលា​ឱ្យ​​​កោះសន្តិភាព​ដឹ​ង កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៨​ ​មិថុនា នេះ​​ថា ​តាម​ពិត​​​​មិនមែន​ជា​ករណី​ ​ដូចខេត្តសៀមរាប​ ៖ ដោយសារតែ​បានប៉ះពាល់​សាលាខ្លាំងពេក បន្ទាប់​ពី​រូបភាព​មួយ​​បានបង្ហោះ​នៅ​លើហ្វេសប៊ុកចោទថា អ្នក​បើក​
រថ​យន្ត​​​​​សាលា​​វេស្ទើន​អង្គុយលើក្បាល​រថយន្ត​​​នេះ «​​បាន​​​​បែក​​​ថ្នាំ» ​​ត្រូវ​បាន​គណៈគ្រប់គ្រង​​​សាលា​ឱ្យ​​​កោះសន្តិភាព​ដឹ​ង​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៨​ ​មិថុនា នេះ​​ថា ​តាម​ពិត​​​​មិនមែន​ជា​ករណី​​​ដូចគេបង្ហោះ​​នោះ​​ទេ ​។ ការ​​​​ចោទប្រកាន់​នោះ​ទេ ​។

ខេត្តសៀមរាប​ ៖ ដោយសារតែ​បានប៉ះពាល់​សាលាខ្លាំងពេក បន្ទាប់​ពី​រូបភាព​មួយ​​បានបង្ហោះ​នៅ​លើហ្វេសប៊ុកចោទថា អ្នក​បើក​រថ​យន្ត​​​​​សាលា​​វេស្ទើន​អង្គុយលើក្បាល​រថយន្ត​​​នេះ «​​បាន​​​​បែក​​​ថ្នាំ» ​​ត្រូវ​បាន​គណៈគ្រប់គ្រង​​​សាលា​ឱ្យ​​​កោះសន្តិភាព​ដឹ​ង​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៨​ ​មិថុនា នេះ​​ថា ​តាម​ពិត​​​​មិនមែន​ជា​ករណី​​​ដូចគេបង្ហោះ​​នោះ​​ទេ ​។

លោក​​​​បន្ត​​ថា អ្នក​បើករថយន្ត​​​សាលា​​​ដឹក​​សិស្ស​ដាក់​​តាម​ផ្ទះ​ខាងលើ ពេលនោះ​គឺដឹក​មាន​​​សិស្ស​​​​​ជាង​​១០​នាក់ ​​​ត្រូវ​​ដឹក​ចេញពី​សាលា​ដាក់​តាម​ផ្ទះ​នីមួយៗ​​កាលពី​​វេលា​ម៉ោង​ជាង​​៣​រសៀល​ថ្ងៃ​ទី​២៧​ មិថុនា​​ ​។ ខណៈ​​បានដឹកសិស្សទម្លាក់ដល់ផ្ទះអស់ដល់តែ៤នាក់ទៀ​ត​តាម​ផ្លូវ​ព្រលានយន្តហោះ​ ស្រាប់​តែ​​​រថយន្តនេះ​​មាន​​បញ្ហា គាត់​​ក៏​​បើក​​​អែបកៀន​​ផ្លូវ ​និង​​ប្រាប់​​សិស្ស​​​​ឈប់​​​មើល ។ ដោយគាត់​​ទុក​​សិស្ស​នៅ​ខាង​ក្រោម គាត់​​ក៏​ឡើង​ទៅ​លើដំបូលរថយន្ត​ពិនិត្យ​ ។ ​ពេល​នោះ​ រថយន្ត​អត់​ឃើញ​មាន​បញ្ហា​ធំដុំ​គាត់​ក៏​ចុះ​មក​វិញ រួច​បើក​​បន្ត​ទៅ​មុខធម្មតា​ ដោយមិន​ដឹង​មានគេលួចថតនោះទេ ។

​ម្ចាស់​ខ្លួន​ដែល​ជា​​អ្នកបើកបរ​ខាងលើ​ ​ក៏​ឱ្យកោះសន្តិភាពដឹងដែរថា ​លោក​បាន​មក​ធ្វើការ​​​​នៅ​សាលា​អន្តរជាតិ​​នេះ​​​ជិត​២​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​បញ្ហា។ រីឯ​ខាង​សាលា​រើស​បុគ្គលិក​សុទ្ធ​តែ​ពិនិត្យ​សុខភាព ខា្ល​ច​យើង​មាន​បញ្ហា​ ឬអាច​​ជា​ក្មេង​ទំនើងទៀតផង​ ។ សូ​ម្បី​​តែ​បុគ្គលិក​នៅ​ទី​នេះ មិន​ហ៊ាន​ជក់បារី​ក្នុង​ម៉ោង​ការងារ​ផង ចុះ​ទំ​រាំ​ខ្ញុំ​ដូច​គេ​ចោទប្រកាន់​​ថា បាន​បែក​ថ្នាំបែបនេះ ​តើ​​ឱ្យ​សាលា​គេ​​យក​មនុស្ស​​របៀប​នេះ​​មក​ធ្វើការដែរ?​ ។

គាត់បន្តថា ក្រោយ​គាត់​​​បើក​រថយន្ត​​បន្ត​រហូត​ទំលាក់​សិស្ស​អស់ ហើយ​ក៏​បើក​ត្រឡប់​មក​ដល់​សាលា​វិញ ទាំង​មិនដឹង​​ខ្លួន​​ថា ​មាន​គេ​លួច​ថត​បង្ហោះ​ផ្អើល​ពេញ​​​ហ្វេ​ស​បុក​ថា «បែកថ្នាំ» ​លុះត្រូវលោក​នាយកសាលា​ហៅ​មក​សួរ​ ទើប​ភ្ញាក់ខ្លួន​ព្រើត​តែ​​ម្តង ​។