ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ភ័យ បើ​លេង​មក​​ក្បែរ​ចឹង

6 ឆ្នាំ មុន

«Independent» ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នកទេសចរ​ជា​ច្រើន​ចលាចល​នាំ​គ្នា​រត់​ឡើងគោក​តំបន់ឆ្នេរ​មួយ​លើ​កោះ​Majorca ប្រទេស​អេ​ស្ប៉ា​ញ ព្រោះ​ប្រទះ​ឃើញ​ត្រី​ឆ្លាម​ប្រវែង​ជាង​២​ម៉ែត្រ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ខណៈ​

«Independent» ​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នកទេសចរ​ជា​ច្រើន​ចលាចល​នាំ​គ្នា​រត់​ឡើងគោក​តំបន់ឆ្នេរ​មួយ​លើ​កោះ​Majorca ប្រទេស​អេ​ស្ប៉ា​ញ ព្រោះ​ប្រទះ​ឃើញ​ត្រី​ឆ្លាម​ប្រវែង​ជាង​២​ម៉ែត្រ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ខណៈ​ពួក​គេ​កំពុង​ហែល​លេង​កម្សាន្ត ។

វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ភ្ញៀវ​ទេសចរ​ក្នុង​នោះ​មាន​កុមារ​ផង​រត់ឡើង​លើគោក នៅ​ពេល​ឃើញ​ឆ្លាម​បង្ហាញខ្លួន​ក្នុង​តំបន់ឆ្នេរ​«Illetes» ។

បន្ទាប់​ពី​នោះ​មក​សមត្ថកិច្ច​បិទ​តំបន់ឆ្នេរ​ជា​ច្រើន​កន្លែង​ក្នុង​តំបន់​នោះ ដោយ​ដោត​ទង់​ក្រហម​បញ្ជាក់​ពី​ការ​ហាមឃាត់​ចុះ​ទឹក ។

លោក​ធី​ម ប្រុ​តទី​ចូ​ន អាយុ​២៧​ឆ្នាំ និយាយ​ថា​«​ខ្ញុំ​បានឃើញ​មនុស្ស​ជា​ច្រើន​ឡើងគោក​ព្រម​គ្នា ហាក់ដូចជា​មានរឿង​ចម្លែក ឪពុក ម្តាយ​នានា​ប្រញាប់​លើក​បីកូន​រត់ ហើយ​ខ្ញុំ​ស្រែក​ប្រាប់​ប្រពន្ធ​នៅ​ពេល​ឃើញ​ឆ្លាម​នៅ​ទឹក​រាក់ ។ ពី​ដំបូង​នាង​មិន​ជឿ​តែ​ចុង​ក្រោយ​ភ័យ​ខ្លាច​ព្រោះ​មើលឃើញ​ផ្ទាល់​ភ្នែក​» ។

ប្រភព​ដដែល​បញ្ជាក់​ថា ឆ្មាំ​សមុទ្រ​បាន​ប្រើ​ស្គី​លើ​ទឹក​រលក​ចូល​ទៅ​ជួយ​ភ្ញៀវ​ទេសចរ​ម្នាក់​កំពុង​លេង​ទឹក​នៅ​ឆ្ងាយ​ពី​ច្រាំង ។ មួយសន្ទុះ​ក្រោយមក​ឆ្លាម​នោះ​បាត់​ខ្លួន តែ​បន្ទាប់​មក​បាន​ប្រកាច់​នៅ​ក្បែរ​ឆ្នេរ ហើយ​មនុស្ស​ជា​ច្រើន​ចោមរោម​មើល ។

អ្នកជំនាញ​បាន​ពិនិត្យ​ឃើញ​ឆ្លាម​នោះ​របួស​ក្បាល​ធ្ងន់ ហើយ​ក៏​សម្លាប់​វា​តែ​ម្តង ៕​