ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្បាញ​កន្ទេលកក់​របស់​អ្នក​ភូមិ​កងមាស

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ មួយ​ភាគ​ធំ​នៅ​តែ​បន្ត​របរ ត្បាញកន្ទេល​ពី​ដូនតា​សម្រាប់​បង្កើន​ជីវភាព បន្ទាប់​ពី​ការងារ​ស្រែ​ចម្ការ ។

លោកយាយ​ប៉ែន ម៉​ន អាយុ​៧៨​ឆ្នាំ បាន​ប្រកប​របរ​ត្បាញ​កន្ទេលកក់​តាំងពី​សង្គមចាស់​មក ប៉ុន្តែ​

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ភូមិ​កងមាស ឃុំ​គោក​បន្ទាយ មួយ​ភាគ​ធំ​នៅ​តែ​បន្ត​របរ ត្បាញកន្ទេល​ពី​ដូនតា​សម្រាប់​បង្កើន​ជីវភាព បន្ទាប់​ពី​ការងារ​ស្រែ​ចម្ការ ។

លោកយាយ​ប៉ែន ម៉​ន អាយុ​៧៨​ឆ្នាំ បាន​ប្រកប​របរ​ត្បាញ​កន្ទេលកក់​តាំងពី​សង្គមចាស់​មក ប៉ុន្តែ​ពី​សម័យ​មុន​មិន​ពិបាក​ដាំ​កក់​សម្រាប់​ត្បាញ​ដូច​សព្វថ្ងៃ​ទេ គឺ​ដើរ​ច្រូត​តាម​មាត់បឹង មាត់​ព្រែក​។ បច្ចុប្បន្ន​ដើម្បី​បាន​ដើម​កក់មូល​មក​ត្បាញ​ជា​កន្ទេល​ត្រូវ​ព្រោះ​គ្រាប់ បន្ទាប់​មក​យក​ស្ទូង​ដូច​ស្រូវ​ដែរ ។ រយៈពេល​ស្ទូង​ពី​៣០​ទៅ​៤៥​ថ្ងៃ​ទើប​ច្រូត​ដើម​កក់​យក​មក​ច្រៀក​ហាលថ្ងៃ​។  ហាលថ្ងៃ​រួច​ជ្រលក់​ពណ៌ រួច​យក​ត្បាញ​ជា​កន្ទេល​។ ក្នុង​១​ថ្ងៃ​អ្នក​ត្បាញ​ពីរ​នាក់​អាច​ត្បាញ​បាន​កន្ទេល​ពីរ (​ត្បាញកន្ទេល​ត្រូវ​មាន​មនុស្ស​២​នាក់​) ។ ចំពោះ​តម្លៃ​ទៅ​តាម​ទំហំ​កន្ទេល​ចាប់ពី​៣​ម៉ឺន ដល់​៨​ម៉ឺន​រៀល​តាម​តូច​ឬ​ធំ ។ មុខរបរ​នេះ គ្រាន់តែ​បន្ទាប់បន្សំ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ក្រៅពី​ការងារ​ស្រែ​ចម្ការ​ប៉ុណ្ណោះ ។ 

ស្ត្រី​ឈ្មោះ​ហៀ​ង ស្រេង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​តម្បាញ​កន្ទេល​កក់ជ្រុង មាន​តម្លៃ​ថោក​ជាង​កន្ទេល​កក់មូល ដោយ​បាន​តម្លៃ​តែ​១​ម៉ឺន​ប៉ុណ្ណោះ​ក្នុង​កន្ទេល​មួយ ប៉ុន្តែ​កន្ទេល​កក់ជ្រុង​មិន​ពិបាក​ដាំ​ដូច​កក់មូល​ទេ គឺ​អាច​ដើរ​ច្រូត​តាម​បឹង តាម​ព្រែក​បាន ហើយ​កន្ទេល​កក់ជ្រុង​នេះ​មិន​ពិបាក​ជ្រលក់​ពណ៌​ដែរ ។  ក្នុង​មួយ​ថ្ងៃ​ពីរ​នាក់​ត្បាញ​បាន​កន្ទេល​៤ ។ ការ​ធ្វើ​កន្ទេល​កក់ជ្រុង​ងាយ​ស្រួល​ជាង​កក់មូល ព្រោះ​គ្រាន់តែ​ដើរទៅ​ច្រូត​កក់​តាម​បឹង យក​មក​ច្រៀក​ហាល ឱ្យ​ស្ងួត​យក​មក​ត្បាញ​តែ​ម្តង  ។ ការ​ធ្វើ​កន្ទេល​នេះ​ចុះ​ដើមទុន​តែ​ទិញ​ដើម​ក្រចៅ​យក​មក​ត្បាញ​ប៉ុណ្ណោះ»។

ការ​ត្បាញកន្ទេល​កក់​របស់​អ្នក​ភូមិ​កងមាស មិន​បាន​ចងក្រង​ជា​សហគមន៍​ដើម្បី​សហការ​គ្នា​ពង្រឹង​តម្លៃ​ទីផ្សារ​ដូច​សហគមន៍​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួន​ទេ ។ ប្រសិនបើ​ពួក​គាត់​ចងក្រង​ជា​សហគមន៍​តម្បាញ​កន្ទេល​នោះ​តម្លៃ​កន្ទេលកក់​នឹង​អាច​បាន​ខ្ពស់​ជាង​នេះ ៕