ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​​នេះ… ​មិនដឹងថា​នាងប្រពន្ធវេទនា​ខ្លាំងយ៉ាង​ណា​ មុន​​​ស្លា.ប់​

6 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​​ជ័យ ៖ ​សេចក្តីរាយការណ៍​ឱ្យដឹងថា ប្តី-​ប្រពន្ធ១គូ គេ​មិនដឹង​ថា​មាន​ជម្លោះ​​​អ្វីច្បាស់នោះ​ទេ​ ត្រូវប្រទះឃើញ​​​​នាង​ជា​ប្រពន្ធ​​បាន​ស្លា.ប់ ​ឯ​​​ប្តី​​បាន​លេបថ្នាំ​​​ធ្វើ​​​អត្តឃា.តតាម​ក្រោយ​ ប៉ុន្តែត្រូវ​​​សង្គ្រោះ​ទាន់​ ។ ​ហេតុការណ៍​ដ៏ភ្ញាក់​ផ្អើលនេះ ​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​មិថុនា ស្ថិត​ក្នុង​ខេត្ត​ណា​ខន​ណា​​យុក ​ប្រទេស​ថៃ​ ។​ ក្នុង​ហេតុការណ៍នេះដែរ ត្រូវដឹង​

ខេត្ត​បន្ទាយ​​មាន​​ជ័យ ៖ ​សេចក្តីរាយការណ៍​ឱ្យដឹងថា ប្តី-​ប្រពន្ធ១គូ គេ​មិនដឹង​ថា​មាន​ជម្លោះ​​​អ្វីច្បាស់នោះ​ទេ​ ត្រូវប្រទះឃើញ​​​​នាង​ជា​ប្រពន្ធ​​បាន​ស្លាប់ ​ឯ​​​ប្តី​​បាន​លេបថ្នាំ​​​ធ្វើ​​​អត្តឃាតតាម​ក្រោយ​ ប៉ុន្តែត្រូវ​​​សង្គ្រោះ​ទាន់​ ។  ​ហេតុការណ៍​ដ៏ភ្ញាក់​ផ្អើលនេះ ​កើត​ឡើង​​កាល​ពី​​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​មិថុនា ស្ថិត​ក្នុង​ខេត្ត​ណា​ខន​ណា​​យុក ​ប្រទេស​ថៃ​ ។​ ក្នុង​ហេតុការណ៍នេះដែរ ត្រូវដឹង​ថា ​​​ ​បុរស​ជា​ប្តីបាន​​លេបថ្នាំ​សន្លប់​ស្តូកស្តឹង​នៅ​ទន្ទឹម​គ្នា ​ ក្នុង​បន្ទប់​ដាក់អី​​វ៉ា​ន់​នោះដែរ ។​

គ្រួសារ​​​ខាង​​លើ ​​ប្តី​ឈ្មោះ​សេង​ គី​ម​ស៊ុន​ អាយុ​៤០​ឆ្នាំ (សន្លប់) និ​​ងប្រពន្ធ​ឈ្មោះ​លី ​ហ្គេ​ច​ហួយ​ ហៅ​ធា​ អាយុ​៣៩​ឆ្នាំ​(ស្លាប់)​ ​ជា​អាជី​វករ​លក់ដូ​រ​​នៅ​ក្នុង​ខេត្ត​កើត​ហេតុ​ និង​មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់ក្រុងប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ​ស្ត្រី​រង​​គ្រោះ​ មាន​កូន​ប្រុស២​នាក់​ ​​កូនច្បង​អាយុ​១៦​ឆ្នាំ (​រៀន​នៅ​ភ្នំពេញ​ និងជា​កូន​ប្តី​ដើម) ​ឯ​កូន​ម្នាក់​ទៀត​អាយុ​១៣ឆ្នាំ​ ជា​កូន​​​ជាមួយ​ប្តី​​ឈ្មោះ​​សេង​ គី​ម​ស៊ុន ​នេះ ​។

ជួប​សម្ភាសន៍ផ្ទាល់​​​ជាមួយ​​ប្អូនស្រី​​ឈ្មោះ​នាង ​លី​វ៉ា​ន់​ឌី​ អាយុ​៣៥ឆ្នាំ​ បានឱ្យ​​​កោះស​ន្តិភាព​ថា​ បងស្រី​នាង​​​ (ស្ត្រីស្លាប់​) ​​​គឺ​មាន​ស្នាមរ​បួ​សក្បាល​​​ខាងក្រោយ​ និង​ស្នាម​រឹត​.ក ឯ​​ដៃ​ទាំង​សងខាង​មាន​ស្នាម​ជាំ​​​​ផងដែរ​ ។ នៅកន្លែងកើតហេតុ បានប្រទះ​ខ្សែ​​មួយ​បន្សល់​នៅ​ទីនោះ​ ដោយ​នាង​សង្ស័យ​ថា ​បងស្រី​ត្រូវ​​​ប្តី​ជា​អ្នក​សម្លាប់ ​គឺ​វាយ​រួចទើប​រឹត.​ក​ជា​ក្រោយ​ ឬ​អាច​មុន​ស្លាប់​ ត្រូវ​​​ប្តី​​នោះ​ចង​ដៃ​​ទៅ​ក្រោយ ក៏​ថា​បាន ​។ ​

​ប្អូនស្រី​​​​រៀប​រាប់​ទៀត​ថា​ ជន​រង​គ្រោះ​​បាន​ទៅ​ជួល​តូប​លក់​អី​វ៉ា​ន់​នៅ​ក្នុង​ខេត្ត​កើត​ហេតុ​ជា​ច្រើន​​ឆ្នាំហើយ ហើ​យ​​ថា​ បង​នាង​និង​ប្តី​ធ្លាប់​​លែងលះ​គ្នា​៥​ឆ្នាំ​ម្តង​ហើយ ​ដោយ​មាន​លិខិត​ស្នាម​​​លែងលះ​នោះ​ ដល់​អាជ្ញាធរ​សង្កាត់​ទៀត​ផង ​។ ​​ដោយសារ​បុរស​ជា​ប្តី​នៅ​មិន​​អស់​អាល័យ​ ចេះ​តែ​​ទាក់ទង​សុំ​បងស្រី​នាង​ត្រូវគ្នាវិញ ដោយ​​​​សន្យា​ថា​ នឹង​កែខ្លួនទើប​​បងស្រី​នាង​ព្រម​រួមរស់​ជុំ​គ្នា​វិញ​ទើប​បាន​ប្រហែល៨​ខែប៉ុណ្ណោះ ​។ ​នាង​បន្ត​ថា ​មុន​កើត​​ហេតុ​ រយៈពេល​ជាង​១​ខែ​នេះ​ ប្តី​ប្រពន្ធ​​ខាងលើ ​នាង​មាន​ជម្លោះ​ជា​ថ្មី​ ​ហើយ​​បងស្រី​ខ្លួ​ន​បាន​រ​ត់ទៅ​ដេក​ជាមួយ​ប្អូនស្រីម្នាក់ទៀត​​ឈ្មោះ​លី​ ដា​លី​ន ​ហៅ​ច​ន្ធូ​ អាយុ​៣៤ឆ្នាំ​ ដែល​ជួល​តូប​លក់ដូរ​ក្នុង​ផ្សារ​រុង​ក្លឿ​ក្នុង​ខេត្ត​កើត​​ហេតុ​​ជាមួយ​គ្នា​ ឯ​បុរស​ជា​ប្តី​ដេក​នៅ​បន្ទប់​ស្តុក​អី​វ៉ា​ន់ ។​ ​

កាលពី​រសៀល​ថ្ងៃ​កើត​ហេតុ​ មុន​ម៉ោង​៣រសៀល ​​បងស្រីរងគ្រោះ​​​ទៅ​យក​អី​វ៉ា​ន់ ​ស្រាប់តែ​បាត់​មិន​ឃើញ​​វិល​ទៅ​តូប​លក់​វិញ ​លុះ​ប្អូនស្រី​ឈ្មោះ​លី ​ដា​លី​ន​ សង្ស័យក៏​ខ​ល​រក តែ​គ្មាន​អ្ន​ទទួល​ពេល​ទៅ​ដល់​បន្ទប់​ ស្រាប់តែ​ចាក់សោពី​ខាងក្នុង​ហៅ​គ្មាន​អ្នក​ឆ្លើយ ​។​ ឈ្មោះ​លី​ ដា​លី​ន​ បាន​វាយ​កញ្ចក់​បង្អួចមើល ស្រាប់តែ​ស្រែក​ទ្រ​ហ៊ោ​យំ​ដង្ហោយ ហៅ​ឲ្យ​គេឯង​ជួយ​និង​ដឹង​​ដល់​សមត្ថកិច្ច​នាំ​គ្នា​វាយ​ច​ង្រឹ​ង​បង្អួច​ចូល​តែ​នាង​ជា​ប្រពន្ធ​ស្លាប់​បាត់​ទៅ​ហើយ ​ខណៈ​បុរស​ជា​ប្តី​ដែល​លេបថ្នាំ​ប្រុង​សម្លាប់​ខ្លួន​ តែត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​សង្គ្រោះ​ទាន់​ពេល​ ។​

តាម​​ព័ត៌មា​ន​ចុង​ក្រោយ នាព្រឹកថ្ងៃទី២៩ មិថុនា ថា ​បុរស​ជាប្តី​​បាន​​ដឹងខ្លួន​វិញ​ហើយ ​ហើយសាក​ស​ពស្ត្រី​រង​គ្រោះ​ ភាគី​ថៃ​មិន​ទាន់​អនុញ្ញាតឱ្យ​​សាច់ញាតិ​​ទេ ​ព្រោះ​គេ​សង្ស័យ​ជា​ករណី​ឃាតកម្ម ​​ទុក​​ពិនិ្តយ​កោសល្យវិច័យ​សិន​ ។​