ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក ហុង សុខ​ហួរ ក្លាយជា​សមាជិក​ព្រឹទ្ធសភា​ផ្លូវការ​ហើយ​​ព្រឹក​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ព្រឹទ្ធសភា​នាព្រឹកថ្ងៃទី២៩ មិថុនា ​​នេះ​ បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​​ឱ្យ​លោកស្រី គុណ លំអង ភរិយា​លោក ហុង សុខ​​ហួរ ដែល​កំពុង​ជាប់​ឃុំ​រឿង​ក្លែងបន្លំ​ឯកសារ​ព្រំដែន​កម្ពុជា​-​វៀតណាម​នោះ ឲ្យ​ក្លាយជា​សមាជិក​ព្រឹទ្ធ​សភាព​ផ្លូវការ ជំនួស​

រាជធានី​ភ្នំពេញ ​៖ ព្រឹទ្ធសភា​នាព្រឹកថ្ងៃទី២៩ មិថុនា ​​នេះ​ បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​​ឱ្យ​លោកស្រី គុណ លំអង ភរិយា​លោក ហុង សុខ​​ហួរ ដែល​កំពុង​ជាប់​ឃុំ​រឿង​ក្លែងបន្លំ​ឯកសារ​ព្រំដែន​កម្ពុជា​-​វៀតណាម​នោះ ឲ្យ​ក្លាយជា​សមាជិក​ព្រឹទ្ធ​សភាព​ផ្លូវការ ជំនួស​តំណែង​ប្ដី​របស់​អ្នកស្រី​ ។ យ៉ាងណា​ក៏​ដោយ លោកស្រី គុណ លំអង មក​ពី​គណបក្ស សម រ​ង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គ្រាន់តែ​បង្ហាញខ្លួន​នៅ​សម័យប្រជុំ​ពេញអង្គព្រឹទ្ធសភា តែ​មិន​បាន​ថ្លែង​អ្វី​ប្រាប់​អ្នក​សារ​ព​ត៌​មាន​ទេ​ព្រឹក​នេះ​។

លោកស្រី គុណ លំអង កាលពី​យប់​ថ្ងៃ​ពុធ ទី២៨ បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​លោកស្រី​ដោយ​ថ្លែង​ថា​៖ អ្នកស្រី​និង​ស្វាមី​បាន​ទៅ​ដល់​ប្រទេស​បារាំង តាំងពី​អាយុ​នៅ​ក្មេង​ៗ និង​បាន​បញ្ចប់​ការ​សិក្សារ​នៅ​ប្រទេស​បា​បារាំង​។ អ្នក​ទាំង​ពីរ​បាន​បង្កើតកូន​បី​នាក់​នៅ​ប្រទេស​បារាំង កូន​ទាំង​បី​ក៏​រៀន​ចប់​មានការ​ងារ​ធ្វើ​យ៉ាង​សមរម្យ​​។

​លោកស្រី​បាន​បន្ថែម​ថា​៖ “​ប៉ុន្តែ អ្វី​ដែល​យើង​ជ្រើសរើស​យក នោះ​គឺ វិល​ត្រឡប់​មក​រួមសុខ​រួមទុក្ខ​ជាមួយបងប្អូន​ជនរួមជាតិ ដើម្បី​ជួយ​បំពេញបន្ថែម​នូវ​អ្វី​ដែល​ជា​ការ​ខ្វះខាត​គ្មាន​គោលបំណង និង​ធ្វើ​ឲ្យ​ន​ណា​ខាតបង់​នោះ​ឡើយ​! បំណង​ល្អរ របស់​យើង ដើម្បី​ប្រទេស​ជាតិ បែ​ទៅ​ជា​ជាប់គុក​។ ត្រង់​ហ្នឹងហើយ​ដែល​ធ្វើ​ឲ្យ​ពួក​កូន​ៗ​របស់​យើង គេ​នៅ​តែ​មាន​សំណួរ​សួរ​ទាំង​ទឹក​ភ្នេ​ក ថា ក្រែង​ប្រទេស​ខ្មែរ​គោរព​ល​ទ្ឋិ​ប្រជាធិបតេយ្យ? ចុះ​ហេតុ​អ្វី បានជា​សមាជិក​ព្រឹ​ទ្ឋ​សភា​ទាំងមូល ជាប់គុក​ដោយសារ​តែ​បញ្ចេញមតិ​យ៉ាង​នេះ?​?​?​?​?​?​?​?​? ចម្លើយ​ដែល​ខ្ញុំ​មាន​ឲ្យ​កូននោះ​គឺ នាំ​កូន​ដើ​ចូល​វត្ត ថ្វាយ​បង្គ​ម​ព្រះ​ស្តាប់​ព្រះសង្ឃ​សម្តែងធម៌​។​ល​។

​យ៉ាងណាមិញ ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បាន​អះអាង​ម្តង​ហើយ​ម្តងទៀត​ថា ករណី​លោក ហុង សុខ​ហួរមិនមែន​ជា​ការ​បញ្ចេញមតិ​នោះ​ទេ តែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បាន​ក្លែង​ឯកសារ​រឿង​ព្រំដែន​រវាង​ប្រទេសកម្ពុជា​និង​វៀតណាម​៕ ​