ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​៨​ចំណុច ចាប់​បញ្ជូន​ពលករ​ខ្មែរ​១​ថ្ងៃ​ជាង​៥.០០០​នាក់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពេល​ប្រទេស​ថៃ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ ៨​ចំណុច ចាប់​បញ្ជូន​ពលករ​ខ្មែរ​១​ថ្ងៃ​ជាង​៥.០០០​នាក់ នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពេល​ប្រទេស​ថៃ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ ៨​ចំណុច ចាប់​បញ្ជូន​ពលករ​ខ្មែរ​១​ថ្ងៃ​ជាង​៥.០០០​នាក់ នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ គេ​ឃើញ​សមត្ថកិច្ច​ថៃ​បាន​ចាប់​ពលករ​ខ្មែរ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ បញ្ជូន​មក​ក្នុង​១​ថ្ងៃ​ជាង​៥.០០០​នាក់ ច្រើន​ជាង​រាល់ថ្ងៃ​មាន​ប្រមាណ​១៥០​ទៅ​២០០​នាក់​។ មន្ត្រី​គណៈកម្មការ​ទទួល​ពលករ​ខ្មែរ​ខុសច្បាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ពលករ​ខ្មែរ​ដែល​បញ្ជូន​មក​គឺជា​ពលករ​ស្នាក់​ធ្វើ​ការងារ​ដោយ​ខុសច្បាប់ ដែល​សមត្ថកិច្ច​ថៃ​ចាប់​តម្រូវ​ឲ្យ​មាន​ប៉ា​ស្ព័​រ វី​សា ប័ណ្ណ​ការងារ​។

គួរ​រំលឹក​ថា​៖ ព័ត៌មាន​ថៃ​បាន​ចេញផ្សាយ​ច្បាប់ ចំពោះ​ជនជាតិ​ថៃ​ដែល​ទទួល​ជន​អន្តោរ​ប្រវេសន៍​មាន​៨​ចំណុច ទី​១.​ជនជាតិ​ថៃ​ណាមួយ​ដែល​លាក់​ទុក​ពលករ​ធ្វើការ​ផ្ទះ​ខុសច្បាប់​ក្នុង​ម្នាក់​ត្រូវ​ផាក​វិន័យ​ជនជាតិ​ថៃ​ដែល​ទទួល​៤០០.០០០​ទៅ​៨០០.០០០​បាត ទី​២.​ជនជាតិ​ថៃ​ណា​ដែល​ទទួល​ពលករ​ដែល​គ្មាន​លិខិត​ស្នាម​ខុសច្បាប់​ធ្វើ​ការងារ​ក្រុមហ៊ុន​ក្នុង​ម្នាក់​ផាក​វិន័យ​ជា​ទឹកប្រាក់​៤០០.០០០​បាត ទី​៣.​ជនជាតិ​ថៃ​ដែល​ទៅ​ទទួលយក​កម្មករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​យក​មក​ធ្វើការ ចាប់​ម្នាក់​ត្រូវ​ដាក់គុក​អ្នក​នាំ​៥​ឆ្នាំ និង​ផាក​វិន័យ​ជា​ទឹកប្រាក់​២.០០០​ទៅ​១០០.០០០​បាត ទី​៤.​ជនជាតិ​ថៃ​ណា​ដែល​ទទួល​កម្មករ​ធ្វើ​ការងារ​មិន​បាន​រាយការណ៍​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាប់​បាន​ម្នាក់​ត្រូវ​ផាក់​វិន័យ​ជា​ទឹកប្រាក់​ចំនួន​២០.០០០​ទៅ​១០០.០០០​បាត ទី​៥.​ជនជាតិ​ថៃ​ណា​ដែល​យក​កម្មករ​ដែល​មាន​ធ្វើការ​តាម​ក្រុមហ៊ុន​ហើយ​យក​មក​ធ្វើការ​ផ្ទះ​របស់​ខ្លួន​ខុសច្បាប់​ការងារ​នឹង​ត្រូវ​ផាក​វិន័យ​ជា​ទឹកប្រាក់​ចំនួន​១០០.០០០​បាត។

ទី​៦.​ជនជាតិ​ថៃ​ដែល​ទទួល​កម្មករ​ធ្វើការ​មានច្បាប់​ហើយ​កូ​ពី​ឯកសារ​ទុក​តែ​កម្មករ​រត់​បាត់ មិន​រាយការណ៍​ជូន​អាជ្ញាធរ​បានដឹង​មានទោស​ជាប់គុក​៦​ខែ ផាក​វិន័យ​១០០.០០០​បាត ទី​៧.​ជនជាតិ​ថៃ​ដែល​ទទួល​ជន​អន្តោរ​ប្រវេសន៍​ធ្វើការ​ខុសច្បាប់​ក្នុង​ម្នាក់​ត្រូវ​ជាប់គុក​៣​ទៅ​១០​ឆ្នាំ និង​ផាក់​វិន័យ​៦០០.០០០​ទៅ​១.០០០.០០០​បាត និង​ទី​៨.​ជនជាតិ​ថៃ​ដែល​មាន​ក្រុមហ៊ុន​កន្លែង​ការងារ​គ្មាន​ច្បាប់ ទទួល​កម្មករ​ខុសច្បាប់​ធ្វើ​ការងារ​ចាប់​បាន​ម្នាក់​ត្រូវ​ដាក់គុក​ពី​១​ទៅ​៣​ឆ្នាំ ផាក​វិន័យ​ជា​ទឹកប្រាក់​២០០.០០០​ទៅ​៦០០.០០០​បាត​។ ច្បាប់​ការងារ​នៅ​ប្រទេស​ថៃ​គឺ​តម្រូវ​ឲ្យ​កម្មករ​កម្ម​ការ​នី​ត្រូវ​មាន​ប៉ា​ស្ព័​រ វី​សា និង​ប័ណ្ណ​ការងារ​(​ស៊ី​ជម្ពូ​) សមត្ថកិច្ច​ថៃ​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ឃាត់ខ្លួន​ពលករ និង​ភូមា ឡាវ ក្នុង​កន្លែងធ្វើការ​មួយ​កន្លែង​ដែល​ចាប់​បាន​ប្រមាណ​៤០០​ទៅ​៥០០​នាក់ ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​ថៃ​បាន​អនុវត្តន៍​ច្បាប់​ការងារ​នៅ​ប្រទេស​ថៃ​៕